ក្រុង​ប៉ារីស៖ ​ប៉ូលិស​បារាំង​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​កាណុង​បាញ់​ទឹក​ទៅ​លើ​ក្រុម​បាតុករ​​ពន្លត់​អគ្គិភ័យ​រាប់​ពាន់​នាក់ ​ដែល​បាន​តវ៉ា​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​អង្គារ​ ជុំវិញ​ការ​ខ្វះខាត​ធនធាន​ និង​ការ​មិន​ទទួល​ស្គាល់​​​​វិជ្ជាជីវៈ​។​

បាតុកម្ម​នោះ​ ​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ទី​ប្រជុំជន​ ប៉ុន្តែ​ធ្វើ​ដោយ​សន្តិវិធី​ ដោយ​មាន​ការ​ផ្លុំ​កញ្ចែ​ ជក់​បារី ​និង​បើក​ស៊ីរ៉ែន​ នៅ​មុន​ស្ថានការណ៍​ បាន​ឡើង​កម្ដៅ​ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​វាយ​​​ជាមួយ​ប៉ូលិស​ ខណៈ​ពួក​គេ​បាន​ព្យាយាម​បិទ​ផ្លូវ​សំខាន់​មួយ​កន្លែង​នៅ​ទីនោះ​។​

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​កាណុង​បាញ់​ទឹក​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​សេវា​បុគ្គលិក​សង្គ្រោះ​​បន្ទាន់​របស់​ពួក​គេ​។​

ក្រុម​អ្នក​តវ៉ា​​រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​អគារ​រដ្ឋសភា​ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​​​បាន​នាំ​គ្នា​បំបែក​ទៅ​វិញ​ ដោយសារ​ការ​ប្រឈម​មុខ​ជាមួយ​ប៉ូលិស​។​

ដោយ​​​មាន​បាតុករ​ខ្លះ​​​បាន​​គ្រវី​​​​​បដា​​​ជាមួយ​​​ពាក្យ​ស្លោក​​​​​​ ដូច​ជា​​ ​«​ធ្វើ​​​ឲ្យ​បាន​ច្រើន​ជាង​​និយាយ​​ សូម​​ស្វាគមន៍​​​​ចំពោះ​កា​រ​​​​​មក​ដល់​ការិយាល័យ​អគ្គិភ័យ​»​ ចំណែក​ឯ​អ្នក​តវ៉ា​ផ្សេង​ទៀត​ បាន​វាយ​ប្រហារ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​បាន​​ពិពណ៌នា​ថា​ជា​ការ​ ​«​មិន​គោរព​គោល​នយោបាយ​» ​ដើម្បី​បុព្វហេតុ​របស់​ពួក​គេ​នោះ​។​

ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​អំពី​ឧប្បត្តិហេតុ ​«​ដាច់​ដោយ​ឡែក​ពី​គ្នា​» ​ដែល​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ ​៦ នាក់​ ហើយ​មន្ត្រី​ប៉ូលិស ​៣ ​នាក់​ផ្សេង​ទៀត​ បាន​រង​របួស​។​

ក្រុម​អ្នក​តវ៉ា​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ធ្វើ​បាតុកម្ម​ទទួល​បាន​​ជោគ​ជ័យ​ ដោយ​បាន​ដាក់​ចំនួន​ក្រុម​អ្នក​តវ៉ា​នៅ​ចន្លោះ​​​ពី ​៧ ០០០ ​ដល់ ​១០ ០០០ ​នាក់​ ហើយ​ប៉ូលិស​ក្រុង​ប៉ារីស​វិញ​បាន​ដាក់​ចំនួន​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​ថា​ មាន​ត្រឹម ៧ ៤០០ ​នាក់​៕ AFP/SK