ក្រុងហ៊្សេរុយសាឡិមៈ ​ប៉ូលិស​ បាន​និយាយ​ថា ​អ្នក​វាយ​ប្រហារ​ម្នាក់​បាន​យក​កាំ​បិត​ចាក់​ប៉ូលិស​ព្រំដែន​អីុ​ស្រាអែល ​២​នាក់ ​នៅ​ក្នុង​ទី​ក្រុង​ចាស់​នៃ​ក្រុង​​ហ៊្សេរុយ​សាឡិម ​មុន​ពេល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

ការ​វាយ​ប្រហារ​នោះ​ ​បាន​កើត​ឡើង​ឥត​ឈប់​ឈរ ​ស្រប​ពេល​មាន​ភាព​ភ័យ​ខ្លាច​ការ​កើន​ឡើង​អំពើ​ហិង្សា​នៅ​ក្នុង​ជម្លោះ​ អ៊ីស្រា​អែល-​ប៉ា​ឡេ​ស្ទីន​។

​ពលរដ្ឋ​​ប៉ាឡេស្ទីន​ទាំង​ពីរ​នាក់ ដែល​​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បើក​ការ​វាយ​ប្រហារ​ជាច្រើន​នោះ ​ត្រូវ​​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ឧបត្តិ​ហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ក្នុង​ការ​ដណ្តើម​កាន់​កាប់​​តំបន់​វេសបែ​ង​ ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ​និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​។

អ្នក​នាំ​ពាក្យ​ប៉ូលិស​ម្នាក់ ​បាន​ថ្លែង​ថា​មន្ត្រី​ប៉ូលិស​ ២​ នាក់ ​បាន​រង​របួស​នៅ​ក្រុង​ហ៊្សេរុយ​សា​ឡិម ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នោះ ​មិន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គំរាម​គំហែង​ដល់​អាយុ​ជី​វិត​នោះ​ទេ​។

​អ្នក​នាំ​ពាក្យ​​នោះ ​មិន​បាន​ផ្តល់​ព័ត៌​មាន​លម្អិត​ណា​មួយ​ជុំវិញ​អត្ត​សញ្ញាណ​នៃ​ការ​វាយ​ប្រហារ​នោះ​ទេ​៕ SK