ក្រុង​ដាម៉ាស៖ ​ប្រទេស ​ស៊ីរី ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ការ​បោះ​ឆ្នោត​សភា​របស់​ខ្លួន គ្រោង​ធ្វើ​ឡើង​សម្រាប់​ខែ​ក្រោយ​ នឹង​ត្រូវ​បាន​ពន្យារពេល​ ថា​ជា​ផ្នែក​នៃ​វិធានការ ​ដើម្បី​ការពារ​ប្រទេស​ដែល​រង​ការ​វាយ​ប្រហារ​ដោយ​សង្គ្រាម​​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​មេរោគ​ផ្លូវ​ដង្ហើម​។​

ការិយាល័យ​របស់​ប្រធានាធិបតី​ស៊ីរី​បាន​ថ្លែង​ នៅ​លើ​គណនី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​​ផ្លូវ​ការ​របស់​ខ្លួន​ថា ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បាន​ពន្យារពេល​ទៅ​ថ្ងៃទី ​២០ ​ខែ​ឧសភា ​វិញ​ ចាប់​ពី​កាល​បរិច្ឆេទ​ខាង​ដើម​នៅ​ថ្ងៃទី ​១៣ ​ខែ​មេសា​។​

នៅ​ក្នុង «​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​» ​ផ្សេង​ទៀត​ វិធានការ​នានា​បាន​អនុម័ត​ដោយ​ក្រុង​ដាម៉ាស​ ដែល​មិន​មាន​ការ​​បាន​រាយការណ៍​អំពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ណា​មួយ​នៅ​ឡើយ​ទេ​​ ក្រុម​អ្នក​បួងសួង​នៅ​ថ្ងៃ​សុក្រ​រៀង​រាល់​សប្តាហ៍​ នៅ​ក្នុង​ព្រះវិហារ​មួយ​ចំនួន​ ត្រូវ​បាន​ពន្យារ​ពេល​មិន​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​ជា​ដាច់​ខាត។​

ការ​បោះឆ្នោត​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទូទាំង​តំបន់​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ គឺ​ជា​ការ​បោះឆ្នោត​​លើក​ទី ​៣ ​នៅ​ក្នុង​ប្រទេស ​ស៊ីរី​ ចាប់​តាំង​ពី​ខែ​មីនា​ ឆ្នាំ ​២០១១​ បាន​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​មាន​សង្គ្រាម​រយៈពេល ​៩ ឆ្នាំ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ចំនួន​​ ៣៨៤ ០០០ នាក់​ស្លាប់​។​

កង​កម្លាំង​របស់​លោក​បាសារ​ អាល់-​អាសាដ ​បច្ចុប្បន្ន​បាន​គ្រប់គ្រង​ទឹក​ដី​នៅ​ស៊ីរី​ជាង ​៧០ ​ភាគរយ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដោយសារ​​មាន​ការ​​គាំទ្រ​ពី​​រុស្ស៊ី​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ និង​ជីហាដ​ ចាប់​​ពី​ឆ្នាំ ​២០១៥ ​មក​នោះ​។

កាល​ពី​ថ្ងៃ​សុក្រ​ រដ្ឋាភិបាល​ស៊ីរី​បាន​បិទ​សាលា​រៀន​សាកល​វិទ្យាល័យ ​និង​មហា​វិទ្យាល័យ​បច្ចេកទេស​រហូត​ដល់​ថ្ងៃទី ​២​ ខែ​មេសា​។ ​ព្រឹត្តិការណ៍​កម្មវិធី​ប្រកួត​កីឡា ​និង​វប្បធម៌​ត្រូវ​បាន​លុប​ចោល​ និង​ការ​ជក់​បារី​ស៊ីស្សា​ ត្រូវ​បាន​ហាមប្រាម​នៅ​ក្នុង​ប្រទេស ​ស៊ីរី​។​

មិន​ដូច​​ស៊ីរី​ទេ ​ប្រទេស ​៥ ​ក្បែរ​ខាង​របស់​ខ្លួន​នោះ​ទេ​ ដូច​ជា​ប្រទេស ​អ៊ីរ៉ាក់​ អ៊ីស្រាអែល​ ហ៊្សកដានី​ លីបង់ ​និង​ប្រទេស ​តួកគី​ ហើយ​ប្រទេស​ទាំង​អស់​នោះ​ សុទ្ធ​តែ​បាន​រាយការណ៍ ​អំពី​ករណី​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​នោះ​ដូច​គ្នា​​។​

នៅ​ក្នុង​តំបន់​បាន​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ និង​ខេត្ត​អ៊ីដលីប​មាន​ប្រជាជន​រស់នៅ​យ៉ាង​ច្រើន​ នៅ​ក្នុង​ប្រទេស ​ស៊ីរី ​ភាគ​ពាយព្យ​ ដែល​បាន​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ ហើយ​កំពុង​ប្រឈម​មុខ​ជាមួយ​ការ​ខ្វះខាត​ថ្នាំ​ពេទ្យ​ និង​មន្ទីរពេទ្យ​យ៉ាង​ធ្ងន់ធ្ងរ​នឹង​ទទួល​រង​ការ​ប៉ះពាល់​​ពី​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​មួយ​នេះ​យ៉ាង​ខ្លាំង​បំផុត​នៅ​​ក្នុង​​ប្រទេស ​ស៊ីរី ​​​បច្ចុប្បន្ន​នេះ​​៕​ AFP/SK