ក្រុងញូវដែលី៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអាទិត្យបានប្រារព្ធទិវាសាធារណរដ្ឋលើកទី ៧១ នៅចំពេលមានវិធានការធានាសន្តិសុខគ្រប់គ្រាន់ និងតឹងរ៊ឹងនៅក្នុងប្រទេសនេះ។
ពិធីសំខាន់ត្រូវបានរៀបចំធ្វើឡើងនៅក្នុងសង្កាត់រ៉ាចផាតហ៍ (Rajpath) នៅក្នុងទីក្រុងញូវដែលី ជារដ្ឋធានីជាតិឥណ្ឌា ជាទីដែលយោធា និងវប្បធម៌ផ្សេងៗគ្នារបស់ឥណ្ឌា ត្រូវបានធ្វើយ៉ាងពេញលេញនៅទីនោះ។
ប្រធានាធិបតីឥណ្ឌាលោក រ៉ាម ណាតហ៍គូវីនដ៍ បានបង្ហូតទង់ជាតិឥណ្ឌា ដែលបន្ទាប់ពីច្រៀងចម្រៀងភ្លេងជាតិត្រូវបានធ្វើឡើងនៅពេលនោះ។ នៅក្នុងពេលជាមួយគ្នានោះ ដោយមានការបាញ់កាំភ្លើងធំ ២១ មិល្លីម៉ែត្រ ត្រូវបានគេបង្ហាញដើម្បីចាប់ផ្តើមធ្វើព្យុហយាត្រា។
ការប្រារព្ធថ្ងៃបុណ្យសាធារណរដ្ឋបានចាប់ផ្តើមជាមួយការធ្វើទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី នៅកន្លែងពិធីរំឭកខួបសង្គ្រាមជាតិជាទីដែលលោកបានបង់វិភាគទានទៅឲ្យក្រុមទាហានឥណ្ឌា ដែលបានស្លាប់ក្នុងការប្រយុទ្ធ ដើម្បីប្រទេសជាតិ។
លោក គូវូនដ៍ បានគោរពព្យុហយាត្រា និងយន្តហោះចម្បាំងនៅលើអាកាស ផែនយោធាប៉ូលិស និងផែនយោធាប៉ារ៉ា បានដង្ហែក្បួនឆ្លងកាត់វេទិកាកិត្តិយស ដោយមានក្រុមស្លៀកពាក់ចម្រុះវប្បធម៌ត្រូវបានបង្ហាញនៅក្នុងព្យុហយាត្រានោះ។
មន្ត្រីម្នាក់បានថ្លែងថា៖ «ព្យុហយាត្រាដ៏អស្ចារ្យមួយរបស់កងកម្លាំង និងក្បួនយន្តហោះចម្បាំងដ៏ធំរបស់យោធានៅថ្ងៃនេះ បានប្រារព្ធទិវាសាធារណរដ្ឋលើកទី ៧១» ដោយបានបន្ថែមថា ក្បួនព្យុហយាត្រាបានបង្ហាញអំពីសមត្ថភាពយោធារបស់ប្រទេស ឥណ្ឌា។ វាក៏ជាវេទិកាការពារសិល្បៈ និងវប្បធម៌ផ្សេងៗគ្នារបស់ ប្រទេស ឥណ្ឌា ផងដែរ។
រថក្រោះប៊ីសហ៍ម៉ា (Bhishma) ប្រយុទ្ធរបស់យោធាឥណ្ឌា រថយន្តប៊លវ៉េ ម៉ាឈីន ភីកាទី (Ballway Machine Pikate) ប្រយុទ្ធទ័ពថ្មើជើង និងយន្តហោះចម្បាំងរ៉ាហ្វាល់ ប្រភេទថ្មីរបស់ទ័ពអាកាស ក្រុមឧទ្ធម្ភាគចក្រឈីណុក និងអាប៉ាឈី ត្រូវបានបង្ហាញនៅអំឡុងពេលធ្វើព្យុហយាត្រានោះ។ ជាលើកទី ១ ដែលអាវុធ (ASAT) ប្រឆាំងផ្កាយរណបមកពីអង្គភាពបេសកកម្មស្សាកទី និងកាំភ្លើងធំដាណូសហ៍ ត្រូវបង្ហាញនៅក្នុងក្បួននោះដែរ៕ Xinhua/SK