ក្រុង​ឡុងដ៍៖​ ក្រុម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត​​ដោយសារ​វីរុស​​នៅ​អឺរ៉ុប​ បាន​មើល​ឃើញ​សញ្ញា​នៃ​ក្តី​សង្ឃឹម​​ខ្លះ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​វីរុស​កូរ៉ូណា​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​អាមេរិក​បាន​លើក​ឡើង​ពី​សោកនាដកម្ម​​នៅ​កំពង់ផែ ​«​Pearl Harbour​» ​របស់​ខ្លួន​ ខណៈ​ចំនួន​ស្លាប់​នៅ​ក្នុង​ប្រទេស​នេះ​ បាន​កើន​​ឡើង​ជិត​ ១ ​ម៊ឺន​​នាក់​។​

ជាក់​ស្តែង​វីរុស​មួយ​នេះ​ បាន​ឆ្លង​ដល់​ប្រទេស​មួយ​ចំនួន​នៅ​ជុំវិញ​ភព​ផែន​ដី​ ដោយ​បាន​រក​ឃើញ​មនុស្ស​ជាតិ​ជិត​ពាក់​កណ្តាល​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ និង​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​មនុស្ស​រាប់​ពាន់​លាន​នាក់​ក្រឡាប់​ចាក់​ បាន​បង្ក​ឲ្យ​ស្លាប់​អស់​ជា​ច្រើន​ ដោយសារ​ជំងឺ​កូវីដ ​១៩​ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ មាន​មនុស្ស​​ជិត ​៧ ម៊ឺន​នាក់​ស្លាប់​។​

ម្ចាស់​ក្សត្រី​អេលីហ្សាប៊ែត​ទី ​២​ បាន​ថ្លែង​សុន្ទរកថា​បន្ទាន់​លើក​ទី ​៤ ​របស់​ព្រះ​អង្គ​ នៅ​ក្នុង​ព្រះជន្ម ​៦៨ ​ព្រះ​វស្សា​ ដើម្បី​ស្នើ​ឲ្យ​ប្រទេស ​អង់គ្លេស ​និង​ប្រជាពល​រដ្ឋ​របស់​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ​«​ត្រូវ​សាមគ្គី​គ្នា​ និង​ស្វែងរក​ដំណោះ​ស្រាយ​» ​ខណៈ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ​គឺ​លោក ​បូរីស​ ចនសុន​ បាន​ស្នាក់​ព្យាបាល​ជំងឺ​នៅ​​មន្ទីរ​ពេទ្យ​។​

ប៉ុន្តែ​ដោយសារ​មាន​ការ​អបអរ​សាទរ​ នៅ​ក្នុង​តំបន់​អឺរ៉ុប​ក្តៅ​គគុក​មួយ​ចំនួន​ ដោយ​ប្រទេស ​អ៊ីតាលី​ បាន​រាយ​ការណ៍​អំពី​ចំនួន​អ្នក​ស្លាប់​របស់​ខ្លួន​តិច​បំផុត ​នៅ​ក្នុង​រយៈពេល ​២ ​សប្តាហ៍​ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស ​អេស្ប៉ាញ​ បាន​ធ្លាក់​ចុះ​រយៈពេល ​៣ ​ថ្ងៃ​ជាប់​គ្នា​ ហើយ​ប្រទេស ​បារាំង ​វិញ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​អ្នក​ស្លាប់​របស់​ខ្លួន​តិច​តួច​បំផុត​ នៅ​ក្នុង​រយៈពេល ​១ សប្តាហ៍​។​

មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់​របស់​អ៊ីតាលី ​លោក ​ស៊ីលវីអូ​ ប៊្រូសាហ្វឺររូ ​បាន​ថ្លែង​ថា​៖ «​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ បាន​ចាប់​ផ្តើម​ថយ​​ចុះ​ និង​ចំនួន​អ្នក​ស្លាប់​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ​» ​ដោយ​បាន​បន្ថែម​ថា​ ដំណាក់កាល​បន្ទាប់​អាច​ត្រូវ​បាន​បន្ធូរបន្ថយ​បន្តិច​ម្តងៗ​ អំពី​ការ​រឹត​ត្បិត​ឲ្យ​បិទ​ប្រទេស​រយៈ​ពេល​ជា​ច្រើន​ខែ​។​

នៅ​ក្នុង​ប្រទេស ​អេស្ប៉ាញ​ គិលានុបដ្ឋាយិកា ​គឺ​អ្នកស្រី ​អ៊ីមប៉ារ​ ឡូរ៉ែន ​បាន​ថ្លែង​ថា៖ «​ស្ថានការណ៍​នោះ ​គឺ​មាន​ស្ថិរភាព​ច្រើន​បន្ថែម​ទៀត​។ ​ចំនួន​អ្នក​ជំងឺ​នៅ​ក្នុង​ការ​ថែទាំ​សុខភាព​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ មិនមែន​កំពុង​កើន​ឡើង​ច្រើន​បន្ថែម​ទៀត​នោះ​ទេ​ ហើយ​យើង​កំពុង​ចាប់​ផ្តើម​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​តិច​តួច​»។​

នៅ​ឯ​មន្ទីរពេទ្យ​មួយ​កន្លែង​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កិច្ច​ប្រជុំ​ទីក្រុង​ម៉ា្រឌីដ​ បុគ្គលិក​បាន​ទះដៃ​អបអរ​សាទរ ​នៅ​ពេល​ណា​ដែល​អ្នក​ជំងឺ​ម្នាក់​ មាន​សុខភាព​ល្អ​ប្រសើរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ផ្ទះ​វិញ​។​

លោក ​បៀលឌឺរ​ អ៊ីក្វារឌូ​ ឡូភីស​ មាន​វ័យ ​៥៩ ​ឆ្នាំ​ បាន​ជេរ​ប្រទេច​បុគ្គលិក​ពេទ្យ​ ដែល​បាន​ថែ​ទាំ​លោក ​«​ជាមួយ​ភាព​ទន់ភ្លន់​ និង​ការ​ព្យាបាល​មនុស្ស​ជាតិ​យ៉ាង​អស្ចារ្យ​ម្នាក់​»​។​

ប៉ុន្តែ​ខណៈ​ដែល​​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​ កំពុង​ធ្លាក់​ចុះ​នៅ​បណ្តា​ប្រទេស​​នៅ​​អឺរ៉ុប​ ​មាន​សញ្ញា​ធ្លាក់​ចុះ​តិចតួច​នៅ​អាមេរិក​ជា​ទី​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​​ជិត​ ​១ ម៊ឺន​​នាក់​ហើយ​នោះ៕ AFP/SK​