ក្រុងឡាអេៈ ប្រធានាធិបតី​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ បានស្នើ​ឲ្យ​មាន​ការ​វិនិច្ឆ័យ​រួម​លើ​វិបត្តិ​នៃ​ការ​បំពុល​ភ្នាក់ងារ​ចារកម្ម ខណៈ​ក្រុង​ឡុងដ៍ និង​ក្រុង​ម៉ូស្គូ បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​ជំនួប​ដ៏​តាន​តឹង​នៅ​អង្គការ​ឃ្លាំមើល​អាវុធ​គីមី​របស់​ពិភពលោក។

សំណើ​របស់​លោក​វ្ល៉ាឌីមៀរ ពូ​ទីន បានកើត​ឡើង ខណៈ​ក្រុង​ម៉ូស្គូ បាន​បណ្តេញ​អ្នកការ​ទូត​ហុង​គ្រី​ម្នាក់ ជា​កិច្ច​ប្រឹង​ប្រែង​សង​សឹក​មួយ បន្ទាប់​ពី​ភាព​តាន​តឹង កើន​ឡើង​រវាង​រុស្ស៊ី និង​លោក​ខាង​លិច ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ដោយសារ​ធាតុ​គីមី​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ទៅ​លើ​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​មួយ​ឆ្នាំ​កន្លង​ទៅ​នោះ។

លោកពូ​ទីន បាន​ថ្លែង​ក្រោយពី​ជំនួប​កំពូល​នៅ​ក្រុង​អង់ការ៉ា​ថា៖ «អ្វី ដែល​យើង​រំពឹង​ទុក​ថា ការ​វិនិច្ឆ័យ​រួម គឺជា​ជ័យជម្នះ​ចុង​ក្រោយ ហើយ​នឹង​មិន​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​ទំនាក់​ទំនង​អន្តរជាតិ ដែល​គេ​បាន​ឃើញ​នាពេល​ថ្មីៗ​នេះ»។

ប៉ុន្តែ​នៅពេល​ចាប់ផ្តើម​ជំនួប​របស់​អង្គ​ការទទួល​បម្រាម​អាវុធ​គីមី (OPCW) ក្រុង​ឡុង​ដ៍ បាន​វាយ​ប្រហារ ខណៈ​រុស្ស៊ី​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បំពុល​អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​លោក Sergei Skripal និង​កូន​ស្រី​របស់​លោក​នាង​យូលៀ។

អ្នកជំនាញ​អាវុធ​គីមី​អង់គ្លេស​លោក John Foggo បាន​ថ្លែងប្រាប់​ក្រុម​ប្រឹក្សា​ប្រតិបត្តិ OPCW នៅ​ក្នុង​ក្រុង​ឡុងដ៍​ថា៖ «យើង​នឹងមិន​យល់​ព្រម​តាម​ការស្នើ​របស់​រុស្ស៊ី​ឲ្យ​ធ្វើការ​ស៊ើបអង្កេត​រួម​លើ​ការ​វាយ​ប្រហារ​នៅ​ក្រុង​Salisbury ទេ ដោយសារ​អង់គ្លេស​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​ជា​ច្រើន​នោះ វាយ​តម្លៃ​ថា រុស្ស៊ី ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ៕