ក្រុងការ៉ា​កាសៈ​មេ​ដឹក​នាំ​សង្គម​និយម​ បាន​ប្រកាស​ថា ​លោក​ ប្រធានា​ធិបតី​វ៉េណេ​ស៊ុយ​អេឡា​ នី​កូ​ឡាស ម៉ាឌូរ៉ូ ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​បាន​ចេញ​ដំណើរ​ទៅ​ជួប​សម​ភាគី​រុស្ស៊ី ​លោក ​វ្លា​ឌីមៀរ ​ពីទីន ​នៅ​ក្រុង​ម៉ូស្គូ។

លោក​ម៉ាឌូរូ បាន​ថ្លែង​សន្ទរ​កថា​ខ្លី​មួយ​នៅ​មុខ​យន្ត​ហោះ​ប្រធានា​ធិបតី​ថា៖​«​ខ្ញុំ​​ចេញ​ដំណើរ​ដើម្បី​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ប្រធានា​ធិបតី​ វ្លាឌីមៀរ​ ពូទីន​»។

លោក​​បាន​ចេញ​ដំណើរ​ ​ក្រោយ​ពី​ធ្វើ​ជា​ម្ចាស់​ផ្ទះទទួល​​សម​ភាគី​តួកគី​លោក រ៉េសិប តៃយីប អេ​រ​ដូហ្គែន ​​នៅ​ក្នុងការ៉ា​កាស។

លោក​ បាន​ថ្លែង​ថា ​ជំនួប​ជា​មួយ​លោក​ពូទីន​ នឹង​​អនុ​ញ្ញាត​ឲ្យ​លោក​ម៉ាឌូរ៉ូ​ បិទ​បញ្ចប់​ឆ្នាំ​២០១៨​ ជា​មួយ​នឹង​ការ​រីក​ចម្រើន​នៃ​ការ​ទំនាក់​ទំនង​ជា​យុទ្ធ​សាស្ត្រ ​ដែល​វ៉េ​ណេ​ស៊ុយ​អេឡា​ ​កំពុង​បង្កើត​ជា​មួយ​ពិភព​លោក​នេះ​៕​ PSA ​