ក្រុងម៉ានីលៈ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានថ្លែងកាលពីថ្ងៃពុធថា លោក Rodrigo Duterte បានចេញបញ្ជាឲ្យនាវាដឹកសំរាមរាប់ពាន់តោនដែលត្រូវបានគេចាក់នៅក្នុងប្រទេស ហ្វីលីពីន អស់រយៈពេលជាច្រើនឆ្នាំមកនោះ ត្រឡប់ទៅប្រទេស កាណាដា វិញ ប៉ុន្តែក្រុងអូតាវ៉ាបានប្រកាសការរៀបចំឲ្យ ដើម្បីដឹកត្រឡប់វិញនោះ ដែលនាំឲ្យមានជម្លោះការទូតកើតឡើង។
អ្នកនាំពាក្យរបស់លោក Duterte បានព្រមានថា ប្រសិនបើក្រុងអូតាវ៉ានឹងមិនទទួលយកការដឹកសំរាមនោះទៅវិញទេ សំរាមទាំងអស់នោះ នឹងត្រូវដឹកយកទៅចាក់នៅក្នុងដែនទឹករបស់កាណាដាជាក់មិនខាន។
សំរាមទាំងនោះត្រូវបានរក្សាទុករាប់សិបកុងតឺន័រ ដែលក្រុមហ៊ុនកាណាដាមួយ បានដឹកទៅប្រទេស ហ្វីលីពីន កាលពីឆ្នាំ ២០១៣ និង ២០១៤ ដោយសង្ឃឹមថា សម្រាប់យកមកកែច្នៃ និងដើម្បីយកមកប្រើប្រាស់ធ្វើអ្វីមួយនោះបែរជាយកមកទុកចោលអស់រយៈពេលជាច្រើនឆ្នាំទៅវិញ។
កាលពីសប្តាហ៍មុន ក្រុងម៉ានីល បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឲ្យចេញពីក្រុងអូតាវ៉ា ដោយសារតែប្រទេស កាណាដា បានខកឱសានវាទនៅ ១៥ ខែ ឧសភា មិនបានដឹកសំរាមទាំងនោះត្រឡប់វិញ។
អ្នកនាំពាក្យរបស់លោក Duterte គឺលោក Salvador Panelo បានប្រាប់ក្រុមអ្នកកាសែតថា៖ «នៅពេលហេតុផលមួយនៃការពន្យារពេលដែលធ្វើឲ្យថ្នឹងថ្នាក់ចិត្តនេះ លោកប្រធានាធិបតី បានបញ្ជាឲ្យការិយាល័យរបស់លោកប្រើប្រាស់នាវាដឹកជញ្ជូនឯកជនមួយ ដែលនឹងជិតផុតច្បាប់កំណត់នោះឲ្យនាំយកសំរាមទៅប្រទេស កាណាដា វិញ។
«ប្រសិនបើកាណាដា មិនទទួលយកសំរាមនោះទេ យើងនឹងចាក់សំរាមនៅក្នុងដែនទឹក»៕ AFP/SK