ក្រុងវ៉ាស៊ីនតោនៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានតែងតាំងលោក John Abizaid ជាឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់មកពីសង្រ្គាមអុីរ៉ាក់ ដែលបានសិក្សាពីបញ្ហានៅតំបន់មជ្ឈិមបូព៌ាជាច្រើនឆ្នាំ ជាឯកអគ្គរដ្ឋទូតប្រចាំនៅ អារ៉ាប៊ីសាអ៊ូឌីត ស្របពេលមានភាពតានតឹង ដែលកំពុងកើនឡើង រវាងសម្ព័ន្ធមិត្តដ៏យូរអង្វែងនេះ។
លោក Abizaid គឺជាអ្នកនិយាយភាសាអារ៉ាប់បានយ៉ាងស្ទាត់ មានដើមកំណើតពីគ្រិស្តតាលីបង់ ដែលបានដឹកនាំទីបញ្ជាការកណ្តាលអាមេរិក ដែលបានសិក្សា និងតាមដានស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា នៅក្នុងសង្រ្គាមអ៊ីរ៉ាក់ ក្រោយពីការឈ្លានពានរបស់អាមេរិកនៅក្នុងពីឆ្នាំ ២០០៣ រហូតដល់ ឆ្នាំ ២០០៧។
លោក Abizaid មានវ័យ ៦៧ ឆ្នាំ បានសរសេរនិក្ខេបបទរបស់លោកនៅសាកលវិទ្យាល័យ Harvard អំពី អារ៉ាប៊ីសាអ៊ូឌីត ដោយបានសិក្សាអំពីរបៀប ដែលព្រះរាជាណាចក្រនេះ ធ្វើការសម្រេចចិត្តរបស់ខ្លួនទៅលើការចំណាយប្រាក់ សម្រាប់ការការពារជាតិ។
លោក បានបញ្ចប់ការសិក្សានៅបណ្ឌិតសភាយោធាអាមេរិក West Point ហើយក្រោយមកទទួលបានអាហាររូបករណ៍ទៅសិក្សនៅប្រទេស ហ្ស៊កដានី ជាទីដែលលោក បានសិក្សាភាសាអារ៉ាប់ ហើយលោកនិយាយភាសានេះ បានយ៉ាងស្ទាត់ជំនាញ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានការយឺតយ៉ាវនៅក្នុងការដាក់បំពេញតំណែងសំខាន់ៗ ស្របពេលដែលមានការសន្យារបស់លោក បានធ្វើឲ្យក្រុងវ៉ាស៊ីនតោនមានភាពរង្គោះរង្គើនោះ៕ PSA