ក្រុងតេអេរ៉ង់ៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំកាលពីថ្ងៃអង្គារ បានព្រមានពិភពលោកជុំវិញការធ្វើជំនួញជាមួយនឹងប្រទេសអ៊ីរ៉ង់ ខណៈដែលក្រុងវ៉ាស៊ីនតោន បានដាក់ «ទណ្ឌកម្មដ៏ធ្ងន់ជាងគេបង្អស់ដែលមិនធ្លាប់មាន» លើប្រទេសអ៊ីរ៉ង់ ដែលនោះបង្កឲ្យមានល្បាយនៃកំហឹង ភាពភ័យខ្លាច និងការប្រឆាំងជាចំហនៅក្នុងក្រុងតេអេរ៉ង់។
ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ បានបង្កភាពភ័យខ្លាចដល់អ្នកវិនិយោគ និងបានធ្វើឲ្យរូបិយប័ណ្ណអ៊ីរ៉ង់ឈ្មោះថារីអាល់ ធ្លាក់តម្លៃ តាំងពីមុនពេលទណ្ឌកម្ម ត្រូវបានដាក់ចេញជាធរមានឡើងវិញ។
ទណ្ឌកម្មដែលទើបតែត្រូវបានដាក់ជាថ្មីនេះមានគោលដៅលើការប្រើប្រាស់រូបិយប័ណ្ណរបស់អាមេរិក និងឧស្សាហកម្មសំខាន់ៗ មានដូចជាឡាន និងកម្រាលព្រំ ដូចជា មិនអាចបណ្តាលមានបញ្ហាសេដ្ឋកិច្ចភ្លាមៗនោះទេ។
ទីផ្សាររបស់អ៊ីរ៉ង់ពិតជាមានដំណើរការល្អជាមួយការពង្រឹងរូបិយប័ណ្ណអ៊ីរ៉ង់ប្រមាណជា ២០ ភាគរយ តាំងពីថ្ងៃអាទិត្យបន្ទាប់ពីរដ្ឋាភិបាល បានបន្ធូរបន្ថយលើច្បាប់នៃអត្រាប្តូរប្រាក់ និងអនុញ្ញាតឲ្យមានការនាំចូលមាស និងរូបិយប័ណ្ណដោយមិនកំណត់ និងមិន បង់ពន្ធ។
ប៉ុន្តែកញ្ចប់ទណ្ឌកម្មទី ២ ដែលត្រូវបានដាក់កាលពីថ្ងៃទី ៥ ខែវិច្ឆិកា និងបានផ្ដោតទៅលើវិស័យប្រេងឆៅរបស់អ៊ីរ៉ង់ដែលអាចបណ្ដាលឲ្យមានការខូចខាតច្រើនជាងនេះ ទោះបីជាអតិថិជនសំខាន់ៗ ដូចជាប្រទេសចិន ឥណ្ឌា និងតួកគីបានបដិសេធក្នុងការកាត់បន្ថយការទិញប្រេងពីអ៊ីរ៉ង់ក្តី។
លោកត្រាំ បានសរសេរសារលើប្រព័ន្ធធ្វីធើរថា៖ «ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការហើយ។នេះ គឺជាទណ្ឌកម្មដ៏ខ្លាំងដែលមិនដែលធ្លាប់ដាក់ចេញពីមុនមកហើយនៅខែវិច្ឆិកា ទណ្ឌកម្មទាំងអស់នោះនឹងត្រូវដំឡើងកម្រិតខ្ពស់៕