ក្រុង​តេ​អេ​រ៉ង់ៈ ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ ហាសាន​ រ៉ូហានី​ កាល​ពី​ថ្ងៃ​ពុធ​ថា ​អ៊ីរ៉ាក់​មិន​មាន​បំណង​ឈ្លានពាន​​ប្រឆាំង​នឹង​អ្នក​ជិត​ខាង​របស់​ខ្លួន​ទេ ប៉ុន្តែ​​នឹង​បន្ត​ផលិត​អាវុធ​ទាំង​អស់​ ដែល​ខ្លួន​ត្រូវ​ការ​ ដើម្បី​ការ​ពារ​ខ្លួន​។​

លោក ​រ៉ូហានី​ ថ្លែង​នៅ​ឯ​ពិធី​ព្យុះ​ហយា​ត្រា​យោ​ធា​នៅ​ក្នុង​ក្រុង​ តេអេរ៉ង់​ ដើម្បី​ប្រារព្ធ​ទិវា​កង​ទ័ព​ប្រ​ចាំ​ឆ្នាំ​ថា​៖«​យើង​សូម​ប្រាប់​ពិភព​លោក​ថា​ យើង​នឹង​ផលិត​អាវុធ​ណា​ដែល​យើង​ត្រូវ​ការ ​ឬ​ ប្រសិន​បើ​ចាំបាច់​នោះ យើង​នឹងទិញ​​អាវុធ​ទាំង​នោះ​។ ​យើង​មិន​រង​់ចាំ​ទេ ​ហើយ​នឹង​មិន​រង់​ចាំ​ការ​ពន្យល់ ​ឬក៏​កិច្ច​ព្រម​ព្រៀង​របស់​អ្នក​ទេ​»។

«ប៉ុន្តែ​នៅ​ពេល​ជា​មួយ​គ្នា​នេះ​ ​យើង​ប្រកាស​ទៅ​កាន់​បណ្តា​ប្រទេស​ជិត​ខាង​របស់​យើង​នៅ​ក្នុង​តំបន់​ថា​ យើង​មិន​មាន​បំណង​ឈ្លាន​ពាន​ណា​មួយ​ប្រឆាំង​នឹង​អ្នក​ទេ​»។

អាមេរិក នឹង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ កំពុង​ទាម​ទារ​ថា ​អុីរ៉ង់​គួរ​តែ​កាត់​បន្ថយ​កម្ម​វិធី​មីស៊ីល​បាលី​ស្ទិក​រប​ស់ខ្លួន​ ប៉ុន្តែ​អ៊ីរ៉ង់​យល់​ថា​ កម្ម​វិធី​នេះ ​មាន​សារៈ​សំខាន់​ណាស់​ចំពោះកិច្ច​ការ​​ការ​ពារ​ជាតិ​រប​ស់​ខ្លួន​។ ​

ប្រធានា​ធិបតី​អាមេរិក​ លោក ​ដូណាល់​ ត្រាំ​ បាន​គំរាម​បំផ្លាញ​ចោល​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេ​អ៊ែរ​ ឆ្នាំ​ ២០១៥​ ដែល​លុប​ចោល​ទណ្ឌ​កម្ម​ទៅ​លើ​ អ៊ីរ៉ង់​ ជា​ថ្នូរ​នឹង​ការ​កំណត់​កម្ម​វិធី​អាវុធ​បរិ​មាណូ​របស់​ខ្លួន ​ប្រសិន​បើ​គ្មាន​ការ​រឹត​បន្តឹង​ថ្មី ​ត្រូវ​បាន​ដាក់​ទៅ​លើ​កម្ម​វីធី​មីស៊ីល​របស់ ​អ៊ីរ៉ង់​ និង​ផ្នែក​ដទៃ​ទៀត​ ត្រឹម​ថ្ងៃទី​ ១២​ ខែ​ឧសភា​ នោះ​ទេ​៕ ​PSA