ក្រុង​កៀវៈ ​លោក​ប្រធានា​ធិបតី​ Volodymyr Zelensky ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្លែង​ថា ​លោក​បាន​ស្នើ​សុំ​ឲ្យ​មេដឹក​នាំ​រុស្ស៊ី​លោក​ វ៉្លាឌី​មៀរ ​ពូទីន​ ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​យុទ្ធ​ជន​ផ្តាច់​ខ្លួន​នៅ​ភាគ​ខាង​កើត​ ក្រោយ​ពី​ទាហាន​អ៊ុយ​ក្រែន​ ៤​ នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​មួយ​​គ្រាប់​។​

​លោក​ Zelensky ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​៖ «​ខ្ញុំ​បាន​អំពាវ​នាវ​ទៅ​លោក​ពូទីន​ភ្លាមៗ​។ ខ្ញុំបាន​ប្រាប់​ទៅ​លោក​ពូទីន​ថា​ បញ្ហា​នេះ​មិន​អាច​នាំ​ឲ្យ​យើង​ឈានដល់​​សន្តិភាពនោះ​ទេ» ​ដោយ​បាន​បន្ថែម​ថា​ លោក​បាន​ជំរុញ​ឲ្យ​លោក​ ពូទីន ​ស្នើ​ទៅ​ក្រុម​បំបែក​ខ្លួន​គាំទ្រ​ដោយ​ក្រុង​ម៉ូ​ស្គូ​ឲ្យ​ «​ឈប់​សម្លាប់​ប្រជា​ជន​របស់​យើង​តទៅ​​ទៀត​»​។​

​លោក​ Zelensky ​បាន​ថ្លែង​ថា​៖ «​នេះ ​មិន​មែន​ជា​ល្បែង​ក្មេង​លេង​នោះ​ទេ​»​។​

​មេដឹក​នាំ​ប្រទេស​ អ៊ុយ​ក្រែន​ រូបនេះ​​ បាន​ថ្លែង​ថា លោក​បាន ​«​សន្ទនា​តាម​ទូ​រស័ព្ទ​យ៉ាង​យូរ​»​ ជា​មួយ​លោក​ ពូទីន ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ នៅ​ពេល​ពួក​គេ​បាន​ប្រកាស​តាម​ទូរស័ព្ទ​ជា​សាធារណៈ​លើក​ទី​២​ ចាប់​តាំង​ពី​អតីត​អ្នក​កំប្លែង​លោក ​Zelensky ​បាន​ជាប់​ឆ្នោត​ កាល​ពី​ខែ​មេសា​មក​នោះ​។​

​ក្រុង​កៀវ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ទាហាន ៤ ​នាក់បាន​ស្លាប់ ​នៅ​ក្នុង​កា​រវាយ​ប្រហារ​គ្រាប់​​បែក​ដៃ​មួយ​គ្រាប់​ ជា​ចំនួន​ច្រើន​បំផុត​ជា​រៀង​រាល់​ថ្ងៃ​ ចាប់​តាំង​ពី​បទ​ឈប់​បាញ់​មួយ​ បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ​ ​កក្កដា​នោះ​៕ SK