ក្រុង​ប៊ែ​រ​ឡាំងៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ប៉េ​ត្រូ ប៉ូរ៉ូសិនកូ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ស្នើ​សុំ​ឲ្យ​ក្រុម​សមាជិក​អង្គការ​ណាតូ រួម​មាន​អាល្លឺម៉ង់​បញ្ជូន​នាវា​ទៅ​កាន់​សមុទ្រ Azov ដើម្បី​គាំទ្រ​ប្រទេស​របស់​លោក​នៅ​ក្នុង​ការ​ទប់​ទល់​ជាមួយ​នឹង​រុស្ស៊ី។

លោក ប៉ូ​រ៉ូ​សិន​កូ បាន​ថ្លែងប្រាប់​កាសែត​អាល្លឺម៉ង់ Bilddaily ថា៖ «អាល្លឺម៉ង់​ជា​សម្ព័ន្ធមិត្ត​មួយ​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​យើង ហើយ​យើង​សង្ឃឹម​ថា បណ្តា​រដ្ឋ​ទាំង​អស់​នៅ​ក្នុង​អង្គការ​ណាតូ​បច្ចុប្បន្ន​នេះ ត្រៀម​បញ្ជូន​នាវា របស់​ពួកគេ​ទៅ​កាន់​សមុទ្រ Azov ក្នុង​គោល​បំណង​ជួយ​និង​ផ្តល់​ការ​ការពារ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយក្រែន»។

លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន កាលពី​ថ្ងៃ​ពុធ បាន​បញ្ជាក់ថា កងកម្លាំង​រុស្ស៊ី​បាន​រឹប​អូស​យក​នាវា​អ៊ុយក្រែន ៣ គ្រឿង កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​មុន។

ប៉ុន្តែ​លោក​ប៉ូ​រ៉ូ​សិន​កូ បាន​ចោទប្រកាន់ថា លោកពូ​ទីន «ចង់​កាន់កាប់​សមុទ្រ​នេះ​តែ​ម្នាក់​ឯង»។ ភាសា​ដែល​លោក​យល់​នោះ គឺ​សាមគ្គី​របស់​លោក​ខាង​លិច»។ «យើង​មិន​អាច​ទទួល​យក​នយោបាយ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទេ»។

ទាហា​នអ៊ុយក្រែន​​​ ​ដើ​​​​រ​ល្បា​ត​នៅ​ខ្សែត្រៀមជួ​រមុខ​​​នៅក្រុង ​Shyrokyne។ AFP

ដំបូង​រុស្ស៊ី​បានដាក់​ឧបទ្វីប​គ្រី​មា​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​ជា​ឧបសម្ព័ន្ធ ហើយ​បច្ចុប្បន្ន រុស្ស៊ី​ចង់​បាន​សមុទ្រ Azov។

លោក បាន​ថ្លែង​បន្ថែម​នៅ​ចំ​ថ្ងៃ​ដែល​នាយករដ្ឋមន្ត្រី​អ៊ុយក្រែន លោក Volodymyr Groysman បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​ប៊ែរឡាំង​ថា៖ «អាល្លឺម៉ង់ ត្រូវតែ​សួរ​ខ្លួន​ឯង​ថា តើ​លោក​ពូទីន នឹង​ធ្វើ​អ្វី​បន្ទាប់​ទៀត ប្រសិន​បើ​យើង​មិន​បញ្ឈប់​ពូទីន​នោះ?»។

រុស្ស៊ី​បាន​បាញ់ និង​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន ៣ គ្រឿង​កាលពី​ថ្ងៃអាទិត្យ ដោយបាន​ចោទ​ប្រកាន់​ពួកគេ​ពី​ចូល​ដែន​ទឹក​ក្នុង​សមុទ្រ Azov ដោយ​បង្ក​ឲ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង៕