ក្រុងដាម៉ាសៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងថា ឃ្លាំងគ្រាប់រំសេវមួយកន្លែងនៅក្រុងដាម៉ាស បានផ្ទុះកាលពីសៅរ៍ ដោយអ្នកសារព័ត៌មាន AFP ម្នាក់នៅក្នុងក្រុងដាម៉ាសប្រទេស ស៊ីរី បានឮសំឡេងផ្ទះឃ្លាំងនោះដែរ។
ទីភ្នាក់ងារសារព័ត៌មានសាណារបស់រដ្ឋបាននិយាយដោយលើកឡើងពីប្រភពយោធាមួយថា៖ «ឃ្លាំងផ្ទុកគ្រាប់រំសេវសម្រាប់កងកម្លាំងស៊ីរីនៅក្រុងដាម៉ាសភាគខាងលិច បានផ្ទុះ ក្រោយពីមានការវាយប្រហារមួយនៅក្នុងតំបន់ជិតៗនោះ បានចាប់ផ្តើមរាលដាលកាន់តែខ្លាំងឡើង»។
ទីភ្នាក់ងារសារព័ត៌មានសាណាបានឲ្យដឹងទៀតថា ឃ្លាំងគ្រាប់រំសេវមានទីតាំងនៅក្នុងតំបន់ ដែលយោធាកាន់កាប់នៅក្នុងស្រុក Mashrou Dummar ជាយក្រុងដាម៉ាសភាគលិច៕ SK