ក្រុង​អ៊ីស្លាមម៉ាបាដ៖ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ​ហ្គុយតឺរេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​ បាន​​បង្ក​ឲ្យ​មាន​ឧបសគ្គ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​ស្ថិរភាព​ និង​វិបុលភាព​សកល​ និង​បង្កើន​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​បន្ថែម​ទៀត​ ដែល​បាន​រៀបចំ​ធ្វើ​ឡើង​ដោយ​គ្រប់​ប្រទេស ​និង​គ្រប់​សហគមន៍​នៅ​ក្នុង​ពិភព​លោក​ គឺ​ជា​រឿង​ចាំបាច់​ដើម្បី​ដោះស្រាយ​ជាមួយ​វិបត្តិ​មួយ​នេះ​។​

ដោយ​បាន​បង្កើត​ឲ្យ​មាន​កិច្ច​ពិភាក្សា​ពិសេស​មួយ​ស្តីពី​ការ​អភិវឌ្ឍ​ចីរភាព​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​លោក​ អង់តូនីញ៉ូ ​ហ្គុយតឺរេស​ បាន​ថ្លែង​ថា​ ការ​រំខាន​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​បង្ហាញ​អំ​ពី​គ្រោះថ្នាក់​នៅ​ទូទាំង​ពិភព​លោក​យ៉ាង​ច្បាស់​ក្រឡែត​នៅ​ក្នុង​នោះ​មាន​សត្វ​កណ្តូប ​បាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស ​ប៉ាគីស្ថាន​ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ កំពុង​ទទួល​ការ​ឈឺ​ចាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​។​ «កម្តៅ​ជា​​សកល​ ក៏​កំពុង​កើន​​ឡើង​ជា​សកល​ផង​ដែរ​»​។​

លោក​បាន​ថ្លែង​ថា​៖ «​ពិភព​លោក​​នេះ​កម្ដៅ​កំពុង​ឆេះ​ឡើង​ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ បាន​បន្ត​ចំណាយ​ពេល​ឥត​ប្រយោជន៍​»​ដោយ​បាន​បន្ថែម​ថា​ កម្លាំង​ចលករ​សកល​សម្រាប់​ការ​ដោះស្រាយ​វិបត្តិ​ប្រែប្រួល​អាកាសធាតុ​នោះ​ ​បាន​ជាប់​គាំង​ចាប់​​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នៅ​ឆ្នាំ ​២០១៥ ​មក​ម្ល៉េះ​។​

ប្រមុខ​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ពិត​ជា​មាន​​​ជំនឿ​ថា​ យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​»​៕ Xinhua/SK