ក្រុងវ់ាស៊ីនតោនៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper កាលពីថ្ងៃពុធ បានស្នើឲ្យអ៊ីរ៉ង់ងាកមករកតុចរចាជាមួយអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ឈូងសមុទ្រ។
លោក Esper បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានផ្លូវការលើកដំបូងរបស់លោក ក្រោយពីបានបញ្ជាក់អះអាងកាលពីខែមុនថា៖ «យើងមិនមែនកំពុងស្វែងរកជម្លោះជាមួយអ៊ីរ៉ង់នោះទេ។ យើងចង់ទំនាក់ទំនងជាមួយពួកគេតាមរយៈការទូត»។
លោកបានថ្លែងថា៖ «លោកប្រធានាធិបតីដូណាល់ ត្រាំបានថ្លែងម្តងទៀតថា លោកមានឆន្ទៈចង់ជួបជាមួយក្រុមមេដឹកនាំរបស់អ៊ីរ៉ង់»។ «យើងសង្ឃឹមថា ក្រុមមេដឹកនាំអ៊ីរ៉ង់នឹងយល់ព្រមជួបនិងពិភាក្សា ហើយជួយយើងដោះស្រាយបញ្ហាជម្លោះទាំងនេះ»។
នៅឯកិច្ចប្រជុំ G7 នៅក្រុងប៊ីអារីត នៅប្រទេស បារាំង កាលពីថ្ងៃចន្ទ លោក ត្រាំ ដែលរដ្ឋាភិបាលរបស់លោក បានស្វះស្វែងដើម្បីដាក់សម្ពាធទៅលើក្រុងតេអេរ៉ង់ បានបង្ហាញមិនមានការរឹតត្បិតចំពោះដំណើរនៃជំនួបកំពូលមួយ របស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជាមួយសមភាគីអ៊ីរ៉ង់របស់លោក គឺលោក ហាហ្សាន រូហានីនោះ៕ SK