ក្រុងកាប៊ុលៈ ​ប្រមុខ​អង្គ​ការ​ណាតូ​ ​លោក​ Jens​Stoltenberg​ ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ឱកាស​សម្រាប់អាហ្វហ្គា​នីស្ថាន​ទទួល​បាន​សន្តិ​ភាព​ កាន់​តែ​ច្រើន​ជាង​មុន ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នេះ ​ខណៈ​ដែល​ក្រុម​តាលី​បង់កំពុង​បង្កើន​ការវាយ​ប្រហារ​ទៅ​លើ​កង​កម្លាំង​របស់​អាហ្វហ្គានី​ស្ថាន ​ដែល​ចំនួនស្លាប់និងរ​ងរបួស​​កាន់​តែកើនឡើង​​។

សម្តី​របស់​លោក Stoltenberg ​បានកើត​​ឡើងនៅក្រុង​កាប៊ុល​ប៉ុន្មាន​ម៉ោង ក្រោយ​ពី​ក្រុម​តាលី​បង់​ បាន​វាយ​សង្គ្រប់​ចូល​ទៅ​កាន់​ប៉ុស្តិ៍​ទាហាន​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ខាង​លិច​​អាហ្វហ្គា​នីស្ថាន ​ដែល​មន្ត្រី​នៅ​ក្នុង​តំបន់​បាន​ថ្លែង​ថា​ ទាហាន​យ៉ាង​តិច​២០​នាក់​ បាន​ស្លាប់​។

លោក ​Dadullah​Qaneh ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ថ្លែង​ប្រាប់​AFP ​ថា ​ទាហាន​២០​នាក់​ផ្សេង​ទៀត​ បានបាត់​ខ្លួន ​ក្រោយ​ពី​មាន​ការ​ឆ្មក់​វាយ​ប្រហារ​នៅ​ពេល​យប់​​នៅ​ក្នុង​​ស្រុក​Pusht Koh​ នៃ​ខេត្ត​Farah​ ខណៈ​​កម្លាំង​អាហ្វ​ហ្គានី​ស្ថាន​ បាន​ខិតខំប្រឹង​ប្រែង​វាយ​បក​ទៅលើ​ក្រុម​អ្នក​បះបោរ​នៅ​​ទូទាំង​ប្រទេស​។

ក្រុម​តាលី​បង់ ​បាន​​អះ​អាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ ដោយ​បាន​និយាយ​ថា​ ទាហាន​ជាង​២០​នាក់ ​ត្រូវ​បាន​សម្លាប់​ និងជន​សកម្ម​ប្រ​យុទ្ធ​របស់​ខ្លួន ​​៥​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​៕ SK