ស្រុក​មែ​សៃៈ ​ប្រធាន​បេសកកម្ម​ បាន​ថ្លែង​ថា ​កិច្ច​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះមួយ ​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យនេះ ​ដើម្បី​ទាញ​យក​ក្មេង​ប្រុស​១២​នាក់ ​និង​គ្រូ​បង្វឹក​របស់​ពួក​គេ ​ដែល​បាន​ជាប់​នៅ​ក្នុង​រូង​ភ្នំ​មួយ​​នៅ​ភាគ​ជើង​ប្រទេស​ថៃ​ ជាង​រពី​សប្តាហ៍​ហើយ​នោះ​។

ប្រ​ធាន​បេសក​កម្ម​ លោក​ Narongsak Osottanakorn ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កា​សែត​នៅ​ក្បែរ​រូង​ភ្នំ​​នោះ​ថា៖​ «​ថ្ងៃ​នេះ​ គឺ​ថ្ងៃ​នៃ​កិច្ច​ប្រតិ​បត្តិ​ជួយ​យក​ក្មេង​ទាំង​អស់​នោះ​ចេញ​ពី​រូង​ភ្នំ។ ​ពួក​គេ ​នឹង​ត្រូវ​ប្រឈម​ឧប​សគ្គ​ជា​ច្រើននៅថ្ងៃ​នេះ​​»៕ PSA

ក្រុមអ្នកាសែត​មក​ដល់​មជ្ឈមណ្ឌលសន្និសីទសារព័ត៌មាន​ ខណៈកិច្ចប្រ​តិបត្តិ​ការ​យក​ក្មេងៗ​ចេញ​ពីរូង​ចាប់ផ្តើម​។ AFP