ក្រុងបាងកកៈ លោកឧបនាយករដ្ឋមន្ត្រី Wissanu Kreangam បានថ្លែងថា លោកឧត្តមសេនីយ៍ ប្រាយុធ ចានអូចា អាចបន្តការបំពេញតួនាទីរបស់លោក ជានាយករដ្ឋមន្ត្រី ក្រោយពីលោកត្រូវបានតែងតាំងដោយបក្សមួយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនសម្រាប់ការបោះឆ្នោតអាណត្តិក្រោយនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ លោក Wissanu បាន ព្រមានអំពីបញ្ហាផ្លូវច្បាប់ថា លោកឧត្តមសេនីយ៍ ប្រាយុធ បានប្រឈមមុខថា តើរូបលោកត្រូវបានគេចុះក្នុងបញ្ជីជាបេក្ខជននាយករដ្ឋមន្ត្រីដែរ ឬ យ៉ាងណា?
គណបក្សផាឡាំងប្រាឆារ៉ាត់ (PPRP) ដែលគាំទ្ររបបសឹកនោះ និយាយថា លោកឧត្តមសេនីយ៍ប្រាយុធ ត្រូវបានគេតែងតាំងឲ្យធ្វើជាបេក្ខជន ដែលមានសក្តានុពលប្រកបដោយឧត្តមគតិរបស់ខ្លួននោះ។
ជាឧទាហរណ៍ លោកឧត្តមសេនីយ៍ ប្រាយុធ មិនអាចជួយឲ្យគណបក្សធ្វើការស្ទង់មតិសម្រាប់ការបោះឆ្នោតទោះបីជានៅក្រៅម៉ោងការិយាល័យក៏ដោយ។
ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «មានឧទាហរណ៍ជាច្រើនទៀត ដែលច្បាប់នោះ អាចត្រូវបានរំលោភបំពាន។ វាគឺជារឿងល្អបំផុត ដែលប្រាប់លោកនាយករដ្ឋមន្ត្រីដោយផ្ទាល់ថាតើអ្វីខ្លះ គឺជាហានិភ័យ?»។
លោក Wissanu Kreangam បានទទួលស្គាល់ថា ក្រុមសមាជិករដ្ឋាភិបាលរបស់គណបក្សមួយ អាចមានផលប្រយោជន៍ច្រើនជាងគណបក្សផ្សេងៗទៀត ដែលកំពុងចូលរួមការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅអាណត្តិក្រោយពីព្រោះ ពួកគេអាចដាក់គោលនយោបាយជាតិជាច្រើន ដែលពួកគេអាចបង្ហាញទៅកាន់ក្រុមអ្នកបោះឆ្នោតទាំងអស់ឲ្យបានដឹង។
គណបក្ស PPRP ដឹកនាំដោយរដ្ឋមន្ត្រីឧស្សហកម្ម លោក Uttama Savanayana ជាមួយនឹងរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក SuvitMaesincee កំពុងបម្រើការងារឲ្យមេដឹកនាំរងរបស់បក្សនេះ៕