កំពង់ផែហូដេដាៈ ពលរដ្ឋយេម៉ែននៅកំពង់ផែហូដេដា និងក្រុងដទៃទៀត ព្រួយបារម្ភថា បទឈប់បាញ់សម្របសម្រួលដោយអង្គការសហប្រជាជាតិ អាចបរាជ័យនៅពេលណាមួយ ដោយបាននិយាយថា ក្រោយពីជំនួប រយៈពេល ៤ ឆ្នាំមានតែកិច្ចព្រមព្រៀងប្រេះស្រាំកាន់ជ្រៅទៅ។
កាលពីព្រឹកថ្ងៃសុក្រ មួយថ្ងៃក្រោយពីកិច្ចព្រមព្រៀងទម្លាយភាពទាល់ច្រកមួយ ត្រូវបានចុះហត្ថលេខានៅប្រទេសស៊ុយអែត ដោយក្រុមអ្នកតំណាងនៃរដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី ដែលភាគច្រើនក្នុងចំណោមពួកគេ បានរង់ចាំជាយូរមកហើយនោះ។
កំពង់ផែហូដេដាជាខ្សែត្រៀមជួរមុខដ៏សំខាន់រវាងក្រុមឧទ្ទាម និង កងកម្លាំងស្មោះត្រង់រដ្ឋាភិបាលគាំទ្រដោយក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានស្ងប់ស្ងាត់ទៅវិញ ក្រោយពីការប្រឈមមុខដាក់គ្នាប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ក្រុមអ្នកស្រុកបាននិយាយថា ប៉ុន្មានម៉ោងក្រោយមក ការប៉ះទង្គិចគ្នា បានផ្ទុះឡើងជាមួយការបាញ់កាំភ្លើងធំ និងកាំភ្លើងយន្តដាក់គ្នាទៅវិញទៅមក ត្រូវបានគេឮនៅភាគខាងត្បូង និងខាងកើត។ នេះ គឺជាការធ្វើតេស្តបទឈប់បាញ់លើកដំបូង។
កាលពីព្រឹកថ្ងៃសៅរ៍ ស្ថាន-ការណ៍នៅក្រុងហូដេដា បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែហាងនិងសាលារៀននៅតែបិទទ្វារខណៈក្រុមខ្មាន់កាំភ្លើង ត្រូវបានដាក់ពង្រាយនៅភាគខាងត្បូង និងភាគខាងកើត។
ចំណែកនៅល្ងាចថ្ងៃសៅរ៍វិញ អ្នកស្រុកហូដេដាម្នាក់ បានប្រាប់ AFP ថា គាត់បានឮសំឡេងបាញ់កាំភ្លើងធំតគ្នាទៅវិញទៅមកអស់រយៈពេល យ៉ាងយូរ៕