ក្រុងសាណាៈ​ ដោយ​បែក​បាក់​បណ្តាលមក​ពី​ស​ង្គ្រាមនោះ​ ​​ពលរដ្ឋ​​​យេម៉ែន​ប្រមូល​ផ្តុំគ្នា​​នៅ​ក្នុង​ក្រុង​សា​ណា​ដែល​កាន់កា​ប់​ដោយ​ក្រុម​ឧទ្ទាម​ ហើយ​ក្រុង​អាដែន​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​មួយ ​ដែលបាន​បង្ក​ឲ្យ​មាន​វិ​​បត្តិ​​មនុស្ស​ធម៌​ដ៏​​សោកនា​ដកម្ម ហើយ​ប្រជា​ជន ​ប្រា​ថ្នា​ចង់​បា​ន​សន្តិ​ភាពយ៉ា​ងខ្លាំង។

សម្រាប់​ប្រទេស​ក្រី​ក្រ​មួយ​នេះ ​មាន​ពល​រដ្ឋ​តិច​តួច​ណាស់ ដែល​គេច​មិន​ស្តា​ប់​ការ​ឃោ​សនា​ជា​រៀង​រាល់​ថ្ងៃ​ និង​ពាក្យ​សម្តី​ខ្លាំងៗ​របស់​ភាគី​សង្រ្គាម​ដែល​បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​របស់​ពួក​គេ​ ប្រយុទ្ធ​ជា​មួយ​ក្រុម​សត្រូវ​។

​ជម្លោះ​នោះ​កើតឡើង​នៅគ្រប់​ទី​កន្លែង​ចេញពី​ក្រុម​ជន​ប្រដាប់​អាវុធ​នៅ​ក្នុង​សម្លៀក​បំ​ពាក់​យោធា​ជា​ច្រើន​ ដែល​កំពុង​ធ្វើ​ដំណើរ​ដើរ​ទៅ​តាម​ផ្លូវ​ចន្លោះ​អគារ​តូច​ចង្អៀត​នៅ​តាម​ផ្លូវ​ផ្សារ​ជា​ច្រើន​ដែល​នៅ​លើ​ជញ្ជាំង​មាន​បិទ​រូប​ថត​ក្រុម​អ្នក​ប្រយុទ្ធ​«​ដើម្បី​សាសនា»​ជា​ច្រើន​ផង​ដែរ​។

ទោះ​បី​ជា​នៅ​ភាគី​ខាង​ក្រុម​ឧទ្ទាម​ហ៊ូធី​ដែល​ជា​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់ ​ឬ​កង​កម្លាំង​រដ្ឋា​ភិបាល​គាំទ្រ​ដោយ​អារ៉ាប៊ី ​សា​អ៊ូឌីត​ក្តី​ ក៏​ប្រជា​ជន​យេ​ម៉ែន​ កំពុង​តែ​តស៊ូ​ជា​មួយ​សង្គ្រាម​ ដើម្បី​អាយុ​ជីវិត​ ដោយ​​បាន​ជំរុញ​ឲ្យ​ប្រទេស​ដ៏​ក្រីក្រ​បំផុត​របស់​ពិ​ភព​អារ៉ាប់​មួយ​នេះ​ ធ្លាក់​ចូល​ទៅ​ក្នុង​មាត់​ជ្រោះ​នៃ​ការ​អត់​ស្បៀង​អាហារ​យ៉ាង​ខ្លាំង៕ SK