ក្រុងកាប៊ុលៈ ចាប់ពីនិស្សិតសាកលវិទ្យាល័យរហូតដល់ មេផ្ទះវ័យកណ្តាល ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលគ្រោងទៅបោះឆ្នោតសភានៅថ្ងៃទី ២០ ខែតុលា និយាយថា ពួកគេមានបំណងប្រថុយប្រថានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគេ ដើម្បីលទ្ធិប្រជាធិបតេយ្យ។
ប្រជាជនជិត៣លាននាក់បានចុះឈ្មោះបោះឆ្នោត ប៉ុន្តែចំនួនតិចជាងនេះត្រូវបានគេ រំពឹងថា នឹងចេញទៅបោះឆ្នោតនៅថ្ងៃបោះឆ្នោត ដោយសារអំពើហិង្សា។
មនុស្ស ៦ នាក់នៅទូទាំងប្រទេសនេះ បានពន្យល់ពី មូលហេតុទាក់ទងនឹងការបោះឆ្នោតរបស់ពួកគេ។ ដើម្បីធ្វើការផ្លាស់ពីចាស់ទៅថ្មី លោក Omaid Sharif មានក្តីសង្ឃឹមចំពោះការបោះឆ្នោតសភានេះ។
វិចិត្រករមានវ័យ ៣២ ឆ្នាំដែលបោះឆ្នោតសម្រាប់លើកដំបូង ចង់ឃើញអ្នកនយោបាយជំនាន់ថ្មី ទទួលបានអាសនៈរបស់ពួកគេនៅក្នុងសភាថ្មី។
លោក Sharifi សហស្ថាបនិកនៃក្រុមវិចិត្រករ ArtLords មានមូលដ្ឋាននៅក្រុងកាប៊ុល ត្រូវបានលើកទឹកចិត្តឲ្យធ្វើការបោះឆ្នោត ដោយក្រុមបេក្ខជនវ័យក្មេងមានការអប់រំខ្ពស់នៅក្នុងចំណោមបេក្ខជន ២៥០០ នាក់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត។ លោកបានថ្លែងថា៖ «ខ្ញុំព្រួយបារម្ភអំពីសន្តិសុខ ប៉ុន្តែខ្ញុំគិតថា ការបោះឆ្នោតនេះ គឺជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ»។
អ្នកបោះឆ្នោតលើកដំបូងលោក Fatima Sadeqi ចង់បញ្ឈប់ឧក្រិដ្ឋជនចោរ និង ក្រុមមនុស្សពុករលួយមិនឲ្យចូលសភាក្រោយនេះ។ ស្ត្រី មេផ្ទះវ័យ ៥៥ ឆ្នាំ និងសមាជិកគ្រួសារ ៨ នាក់របស់គាត់មានគម្រោងគាំទ្របេក្ខជនដូចគ្នានៅក្នុងក្រុង MazariSharif ភាគខាងជើង៕