ក្រុងបាងកកៈ កងទ័ពជើងទឹក កំពុងជំរុញឲ្យអ្នកលេងបាល់បាត់ ១២នាក់ និងគ្រូបង្វឹករបស់ពួកគេ ប្រើឧបករណ៍មុជទឹក ដូច្នេះហើយ ពួកគេអាចធ្វើដំណើរចេញពីរូងភ្នំ Tham Luangដែលលិចទឹក នៅក្នុងស្រុកមែសៃ ជាទីដែលពួកគេជាប់រយៈពេល១១ថ្ងៃ ហើយនោះ។
យោងតាមឧបនាយរដ្ឋមន្ត្រីលោក Prawit Wongsuwon បានឲ្យដឹងថា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ក្មេងៗទាំងអស់នោះ ត្រូវតែត្រូវបានយកចេញពីរូងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកឧត្តមសេនីយ៍ Prawit បានថ្លែងកាលពីថ្ងៃពុធថា ក្មេងៗទាំងអស់នោះ មិនទាន់ត្រូវបានយកចេញពីរូងនៅឡើយទេ ដោយសារចរន្តទឹកហូរខ្លាំងនៅក្នុងរូងនោះ ខណៈក្រុមមន្ត្រី កំពុងបង្រៀនពួកគេឲ្យចេះហែលទឹក និងមុជទឹក។
លោកឧត្តមសេនីយ៍ បានបន្តថា៖«ការណែនាំ ប្រទានដោយព្រះមហាក្សត្រថា មនុស្សគ្រប់រូប[ក្រុមអ្នកជួយសង្រ្គោះ] ត្រូវតែនាំយកក្មេងទាំងនោះចេញពីរូងឲ្យបានឆាប់រហ័យតាមដែលអាចធ្វើទៅបាន»៕ BKP/PSA