ក្រុងហ៊ីរ៉ូ​ស៊ី​ម៉ាៈ ចំនួន​អ្នកស្លាប់​បណ្តាលមកពី​ទឹកជំនន់ ដែល​បាន​ធ្វើ​ឲ្យ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ជប៉ុន​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ កាល​ពី​ថ្ងៃ​អាទិត្យ បាន​កើន​ឡើង​ដល់ ៥៧ នាក់ ខណៈ​ក្រុម​អ្នក​ធ្វើ​ការងារ​ផ្នែក​សង្រ្គើ និង​ក្រុម​ទាហាន បាន​ពុះពារ​ដើរ​លុយ​ភក់ និង​ទឹក ដើម្បី​ជួយ អាយុ​ជីវិត​មនុស្ស។

ប្រព័ន្ធ​ផ្សព្វផ្សាយ​តំបន់​បានដាក់​ចំនួន​អ្នកស្លាប់ ៦៧ នាក់​ដោយ​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត បាត់​ខ្លួន និង​ចំនួន​អ្នក​ស្លាប់ ត្រូវ​បាន​រំពឹងថា នឹង​កើន​ឡើង​ថែម​ទៀត។

កាលពី​ព្រឹក​ថ្ងៃអាទិត្យ​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្សូ អា​បេ​បាន​ជំរុញ​ឲ្យ​មាន​កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​ក្រុម​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​បន្ទាន់ ខណៈ​នៅ​មាន​មនុស្ស​ជាច្រើន​ដែល​សុវត្ថិភាព​របស់​ពួកគេ មិន​ទាន់ ត្រូវ​បាន​ធានា​នោះ។

ភ្លៀង​ធ្លាក់​ខ្លាំង បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ហូរ​លឿន និង​បាក់​ដី​នៅ​ទូទាំង​ផ្នែក​កណ្តាល​និង​ភាគ​ខាងលិច​នៃ​ប្រទេស​នោះ ដោយ​បាន​ជំរុញ​ឲ្យ​មាន​បញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ជាង ២ លាន​នាក់។

ទឹកភ្លៀង​បានធ្វើ​ឲ្យ​លិច​ភូមិ​ខ្លះ​ទាំងស្រុង ដោយបាន​បង្ខំ​ឲ្យ​ក្រុម​ដែល​អស់សង្ឃឹម​ទៅរក​ជម្រក​នៅ​លើ​ដំបូល​ផ្ទះ​របស់​ពួកគេ ដោយ​ទឹក​ជំនន់​ហូរ​កួច​នៅ​ខាង​ក្រោម ខណៈ​ពួកគេ​រក​ការ​ជួយ​សង្រ្គោះ​​នោះ។

មនុស្ស​ជាង ២ លាន​នាក់ ត្រូវបាន​គេ​ប្រាប់​ឲ្យ​ជម្លៀស ប៉ុន្តែ​សេចក្តីសម្រេច​ទៅលើ​ការ​ជម្លៀស មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ និង​ភាគ​ច្រើន​នៅ​ក្នុង​ផ្ទះ ដោយ​ជាប់​គាំង​ដោយ​ទឹកជំនន់ ដែល កាន់​តែ​ឡើង ឬ​បាក់ដី។

ទីភ្នាក់ងារ​ឧតុនិយម បានប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​តំបន់​ថ្មី ២ កាល​ពី​ថ្ងៃ​អាទិត្យ។ នៅ​ទីប្រជុំជន Mihara នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​ហ៊ីរ៉ូស៊ីម៉ា ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​ទឹកជំនន់៕