ក្រុងតូក្យូៈ រដ្ឋមន្ត្រីការពារជាតិជប៉ុន បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ កំពុងតែបន្តស្វែងរកទា ហានម៉ារីនអាមេរិក ៦ នាក់ ដែលបាត់ខ្លួន ក្រោយពីយន្តហោះយោធាអាមេរិក ២ គ្រឿង បានធ្លាក់នៅអំឡុងពេលប្រតិបត្តិការចាក់ប្រេងមួយនៅឆ្នេរសមុទ្រជប៉ុន។
លោក Takeshi Iwaya បានប្រាប់ក្រុមអ្នកសារព័ត៌មានថា បុរសម្នាក់បម្រើការនៅលើយន្តហោះ ត្រូវបានគេជួយសង្គ្រោះ ហើយត្រូវបានគេគិតថា ស្ថិតនៅក្នុងស្ថានភាពល្អប្រសើរវិញហើយ។
លោក Iwaya បានបន្ថែមថា៖«យន្តហោះយោធាអាមេរិកនិ ងយន្តហោះស្វ័យការពាររបស់ជប៉ុន និងនាវាជាច្រើនគ្រឿងទៀត កំពុងតែស្វែងរកក្រុមអ្នកដែលកំពុងបាត់ខ្លួន…ខ្ញុំសង្ឃឹមថា សមាជិកទាំងអស់នោះ នឹងត្រូវបានជួយសង្គ្រោះដោយសុវត្តិភាព ក្នុងពេលឆាប់ៗនេះ ទៅតាមលទ្ធភាពដែលពួកគេអាចធ្វើទៅបាន»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទាហានម៉ារីនក្រុមទី ៣ ដែលត្រូវបញ្ជូនទៅច្បាំងនៅប្រទេសផ្សេងទៀត បានថ្លែងថា៖ ទាហានម៉ារីនទាំងនោះ កំពុងធ្វើ «ការហ្វឹកហាត់ជាប្រចាំ» នៅពេលដែលយន្តហោះទាំងនោះ បានធ្លាក់នៅម៉ោងប្រហែល ២ព្រឹក។
លោក Iwaya បានថ្លែងថា យន្តហោះចម្បាំងធុន F/A-18 ជាមួយពីឡុត ២នាក់នៅលើយន្តហោះ និងនាវាចាក់ប្រេងម៉ាក KC-130 មួយគ្រឿង ដែលមានយានិក ៥ នាក់ បានធ្លាក់ចូលទៅក្នុងសមុទ្រ ប្រហែល ១០០ គីឡូម៉ែត្រ នៅជ្រោយសមុទ្រម៉ូរ៉ូតូនៅភាគនីរតីប្រទេសជប៉ុន។
រដ្ឋមន្ត្រីរូបនោះ បានបញ្ជាក់អះអាងថា ក្រុមយានិកទាំងនោះ ត្រូវបានគេជួយសង្គ្រោះ ដោយយន្តហោះចម្បាំង។
លោកបានថ្លែងថា កងកម្លាំងការពារជាតិរបស់ជប៉ុន បានដាក់ពង្រាយយន្តហោះ ៩គ្រឿង និងនាវា៣គ្រឿងសម្រាប់ស្វែងរកអ្នកបាត់ខ្លួន ។
កងម៉ារីន បាននិយាយថា៖ «យើងសូមថ្លែងអំណរគុណសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមកងកម្លាំងស្វ័យការពារមដែនសមុទ្រជប៉ុន ខណៈពួកគេ បានឆ្លើយតបភា្លមៗនៅក្នុងការកិច្ចប្រតិបត្តិការស្វែងរក និងប្រជួយសង្គ្រោះ»៕ SK