ក្រុង​ញូវ​ដែលីៈ ក្រុម​មន្ត្រី ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មនុស្ស​យ៉ាង​តិច ​៨ ​នាក់​ស្លាប់ ​នៅ​ពេល​ផ្ទះ ​១ ខ្នង ​​បាន​ស្រុត​រលំ​នៅ​ប្រទេស ​ឥណ្ឌា​ភាគ​ខាង​ជើង​ បន្ទាប់​ពី​ភ្លៀង​រដូវ​វស្សា​ធ្លាក់​ខ្លាំង ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​​ ​៨៥ ​នាក់​ស្លាប់ ​នៅ​ទូទាំង​អាស៊ី​ខាង​ត្បូង​។

ប៉ូលិស​ បាន​និយាយ​ថា ​ទឹក​ជំនន់ ​និង​បាក់​ដី​ ដែល​បង្ក​ឡើង​ដោយ​​ភ្លៀង​ធ្លាក់​ខ្លាំង ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ​៦៧ ​នាក់​ស្លាប់​ នៅ​ទូទាំង​ប្រទេស ​នេប៉ាល់ ​ខណៈ​ដែល​មនុស្ស​ជាង ​៣០ ​នាក់ កំពុង​បាត់​ខ្លួន​នោះ​។

នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មាន​មនុស្ស​យ៉ាង​ច្រើន​រស់នៅ​នៅ​ក្នុង​ប្រទេស ​បង់ក្លាដែស ​ភាគ​​អាគ្នេយ៍ មនុស្ស ​១០ ​នាក់​បាន​ស្លាប់ ​និង​ផ្ទះ​រាប់​ពាន់​ខ្នង​ត្រូវ​បាន​បំផ្លាញ​ចាប់​តាំង​ពី​ខែ​មេសា​មក​។ ​

សោកនាដកម្ម​ទាក់ទង​នឹង​ភ្លៀង​រដូវ​វស្សា​អគារ​កម្ពស់ ​៤ ​ជាន់ ​មួយ​នៅ​លើ​ចង្កេះ​ភ្នំ​នៅ​ឥណ្ឌា​ភាគ​ខាង​ជើង​នៃ​រដ្ឋ​ហ៊ីម៉ាចាល ប្រាដេស្ហ​ បាន​ស្រុត​បាក់ ​ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ​៨ ​នាក់​ស្លាប់ ​និង​​​ ​៧ ​នាក់​ផ្សេង​ទៀត ​ជាប់​ក្នុង​អគារ​នោះ​។

អគារ​នោះ​ស្ថិត​នៅ​ក្បែរ​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​ Shimla ​បាន​ស្រុត​បាក់ ​កាល​ពី​ថ្ងៃ​អាទិត្យ។

ក្រុម​អ្នក​ធ្វើ​ការ​រុករក​បាន​ស្វែងរក​អ្នក​នៅរស់​ក្រោម​បំណែក​បាក់បែក ​ខណៈ​គ្រឿង​ចក្រ​ធុនធ្ងន់​​​​​ទាញ​យក​បន្ទះ​ដែក ​និង​ខ្សែ​លួស​ចេញ​បំណែក​ថ្ម​ដែល​កប់​ភក់​។

មន្ត្រី​តំបន់​ លោក K.C. Chaman ​បាន​និយាយ​ថា ​មនុស្ស ​៨ ​នាក់​ស្លាប់​នៅ​ក្នុង​អគារ​ស្រុត​បាក់​រលំ​ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង៕ AFP/PSA