ក្រុង​ក្វេត​​តា៖​ មន្ត្រីបាន​ថ្លែង​ថា ​មនុស្ស​យ៉ាង​តិច​ ៨​ នាក់​ នៅ​ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​ ២​ នាក់បាន​ស្លាប់​ និង​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ប៉ា​គី​ស្ថាន​ភាគ​និរតី​។​

​មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​លោក​ អាប់​ឌុល​ រ៉ាហ្ស​ហ្សាហ្គ​ឈី​ម៉ា​ បាន​ថ្លែង​ប្រាប់ ​AFP​ ថា ​ការ​វាយ​ប្រហារ​អត្ត​ឃាត​បាន​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ហ្គឺត​តា​ភាគ​និរតី​ នៅ​ក្នុង​ខេត្ត​បាឡូ​ឈី​ស្ថាន​ ដែល​ពោរ​ពេញ​ទៅ​ដោយ​សកម្ម​ភាព​បះ​បោរ​នៅ​ទី​នោះ​។​

​ជន​អត្ត​ឃាត​វ័យ​ក្មេង​រូប​នោះ​ បាន​កំពុង​ព្យា​យាម​ចូល​ទៅ​កន្លែង​ប្រមូល​ផ្តុំ​សាសនា​មួយ​ ប៉ុន្តែ​ប៉ូលិស​រា​រាំង​គាត់​នៅ​កន្លែង​របាំង​ការ​ពារ​សន្តិ​សុខ​មួយ​កន្លែង​។​

​លោក​ ឈី​ម៉ា​ បាន​ថ្លែង​ថា​៖ «​ខណៈ​ប៉ូលិស​បាន​កំពុង​ត្រួត​ពិនិត្យ​បុរស​រូប​នោះ​ ហើយ​គាត់​ក៏​បាន​ចុចបំ​ផ្ទុះ​គ្រាប់​បែក​បង្កប់​នៅ​ក្នុង​អាវ​កាក់​របស់​គាត់​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៨​ នាក់​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ប៉ូ​លិស​ ២​ នាក់​ ចំណែក​ឯ​មនុស្ស ​២៣ ​នាក់​ផ្សេង​ទៀត​បាន​រង​របួស​»​៕ SK