ក្រុងធី​ជូ​ណាៈ​ ​ម៉ិក​ស៊ិក​ បាន​បញ្ជូនចេញ​ជន​ចំណាកស្រុក​អាមេរិកកណ្តាល​រាប់សិបនាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្រោយ​ពី​ពួក​គេ​​ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ហាមឃាត់​របស់​ប៉ូលិស​ម៉ិក​ស៊ិក​ និង​​បានធ្វើ​ដំណើរ​ទៅ​អាមេរិក​ ប៉ុន្តែ​ពួក​គេត្រូវ​បាន​រងគ្រោះ​ដោយ​​ការ​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ និង​គ្រាប់​កំា​ភ្លើង​ជ័រ​។

កាល​ពី​ថ្ងៃ​អាទិត្យ ​បុរស​ប្រហែល​៥០០​នាក់ស្ត្រី​ និង​ក្មេងៗ​ ជា​ផ្នែក​មួយ​របស់​ក្រុម​ជន​ចំណាក​ស្រុក​ប្រហែល​៥០០​នាក់ភាគ​ច្រើន​ ជា​ជន​ជាតិ​ហុង​ឌូរ៉ាស ​ដែល​បាន​កំពុង​ធ្វើ​ដំណើរ​​ទៅ​កាន់​ទឹក​ដី​អាមេរិក​អស់​ជា​ច្រើន​សប្តាហ៍​បាន​ដណ្តើមគ្នាឡើង​ទៅ​លើ​របង​ដែក​ ដើម្បី​រត់​ចុះ​ទៅ​បាត​​ទន្លេ​បេតុង​មួយ​ទៅ​កាន់​ក្រុង​San Diego​។

ក្រុម​ជន​ចំណាកស្រុក​នេះ​ ត្រូវ​បាន​រារាំង​ដោយ​របង​ខ្សែច្រវាក់​​ដែល​នៅ​ខាង​លើ​មាន​លួស​បន្លា​ដែក​ ហើយ​ភ្នាក់​ងារ​យាម​ល្បាត​តាម​ព្រំដែន​អាមេរិក ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​គ្រាប់​កាំ​ភ្លើងជ័រ​ទៅ​លើ​ពួក​គេ​ ហើយ​​មា​ន​​បុរសយ៉ាងតិច​​ម្នាក់ ​បាន​រង​របួស​។

ប្រធាន​ភ្នាក់​ងារ​យាម​ល្បាត​តាម​ព្រំ​ដែន​ លោក​ Rodney​ Scott ​បាន​ប្រាប់​ទូរ​ទស្សន៍​CNN​ថា​៖​«​មាន​ជន​ចំណាកស្រុក​ច្រើន​រាប់​មិន​អស់​ ភាគ​ច្រើន​បុរស​ បាន​ធ្វើ​ការ​ឆ្លង​កាត់​ព្រំ​ដែន​ប្រ​ទេស​នេះ ​ហើយ​៤២​នាក់​ ក្នុង​ចំណោម​ពួក​គេ ​ត្រូវ​បាន​ចាប់​ខ្លួន»។

​លោក​ Gerardo​ Garcia ប្រធាន​វិទ្យា​ស្ថាន​ជាតិ​នៃ​ការ​ចំណាក​ស្រុក​របស់​ប្រ​ទេស​ម៉ិ​ក​ស៊ិក​ បានធ្វើ​ការ​​អះ​អាង​ថា ​ជន​ចំណាក​ស្រុក ​៩៨​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​របស់​លោក៕ AFP/SK