ក្រុង​វ៉ាស៊ីនតោនៈ​ អាមេរិក​ បាន​និយាយ​ថា​ ខ្លួន​កំពុង​ត្រួត​ពិនិត្យ​មើល​របាយ​ការណ៍​ដែល​ថា មីស៊ីល​ប្រឆាំង​រថ​ក្រោះ ​អា​មេ​រិក ​ត្រូវ​បាន​រក​ឃើញ​ដោយ​កង​កម្លាំង​ស្មោះ​ត្រង់​រដ្ឋា​ភិបាល​ឯក​ភាព​របស់​ លី​ប៊ី​ ដែល​នៅ​មូល​ដ្ឋាន​មួយ​រប​ស់​ក្រុម​ឧទ្ទាម​​។​

​កាសែត​ New York Times​ បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ អាវុធ​មី​ស៊ីល ​៤ ​គ្រាប់​ ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​មូល​ដ្ឋាន​មួយ​ដែល​បាន​ប្រើ​ប្រាស់​ដោយ​កងកម្លាំង​​ស្ថិត​នៅ​ក្រោម លោក​​មេបញ្ជាការ​ Khalifa Haftar ​ជា​មេដឹក​នាំ​យោធា​ដែល​បាន​ធ្វើ​ការ​វាយ​លុក​ទ្រង់​ទ្រាយ​ធំ​អស់​ជា​ច្រើន​ខែប្រឆាំង​រដ្ឋា​ភិបាល​ទទួល​ស្គាល់​ដោយ ​អន្តរ​ជាតិ របស់​ប្រទេស​លី​ប៊ី​ មាន​មូល​ដ្ឋាន​នៅ​ក្រុង ​ទ្រី​ប៉ូលី​។​

​តាម​ការ​កត់​សម្គាល់​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មី​ស៊ីល​ទាំង​នោះ ​ត្រូវ​បាន​គេ​លក់​ជា​លើក​ដំបូង​ទៅ​ឲ្យ​ប្រទេស​អារ៉ាប់​រួម​ជា​អ្នក​ទិញ​ដ៏​ធំ​របស់​អាវុធ​អាមេរិក​។​

អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​ បា​​ន​ថ្លែង​ថា ក្នុង​​លក្ខខណ្ឌអនាមិក​ថា៖ «​យើង​​​​បាន​​​ចោទប្រកាន់​​​ទៅ​លើ​កា​រ​​គ្រប់​គ្រង​អាវុធ​អាមេរិក​មិន​បាន​ល្អ​បាន​ធ្វើ​ឲ្យ​មាន​កំហុស​យ៉ាង​ធ្ងន់​ធ្ងរ​។ ​យើង​បាន​ដឹង​អំពី​របាយ​ការណ៍​ទាំង​នេះ​ ហើយ​កំពុង​ស្វែង​រក​ព័ត៌​មាន​បន្ថែម​ទៀត​»​​៕SK