ក្រុង​សេអ៊ូលៈ ​លោក​ប្រធានាធិបតី ​មូន​ ជេអ៊ីន ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ជម្លោះ​នយោបាយ​ដែល​ខ្ជះខ្ជាយ​ពេល​វេលា​ជុំវិញ​ការ​បះបោរ​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ ​១៩៨០ ​នៅ​ក្រុង​ក្វាងជូ ​ដោយ​ថ្លែង​ថា កូរ៉េ​ខាង​ត្បូង​ នៅ​តែ​ជំពាក់​បំណុល​ប្រជាជន​យ៉ាង​​ច្រើន​នៅ​ទី​នោះ​។

ការ​ចូលរួម​បុណ្យ​ខួប​នៃ​ចលនា​ដ៏​បង្ហូរ​ឈាម​លើក​ទី​៣៩ ​ប្រឆាំង​របប​យោធា​សម័យ​នោះ​ដឹកនាំ​ដោយ​លោក​ Chun Doo-hwan ​ជា​ថ្មី​ម្តង​ទៀត​ លោក​ បាន​សុំ​ទោស​ ខណៈ​ប្រធានាធិបតី​របស់​ប្រទេស​មួយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ​។​

លោក​ មូន​ ជេអ៊ីន​ បាន​សោក​ស្តាយ​ចំពោះ​ពាក្យ​សម្តី​មិន​ទទួល​ខុស​​ត្រូវ​ នៅ​តែ​មាន​បន្ត​ដោយ​ក្រុម​អ្នក​នយោបាយ​ខ្លះ​ និង​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​មួយ​ចំនួន បាន​បក​ស្រាយ​ខុស ​ឬ​បំភ្លៃ​ការ​ពិត​ នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ជា​ផ្លូវ​ការ ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ជា​ចលនា​ប្រជាធិបតេយ្យ​នីយកម្ម​ក្រុង​ក្វាងជូ​នោះ​។​

លោក​ មូន​ ជេអ៊ីន​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​មួយ ​នៅ​កន្លែង​ប្រារព្ធ​ពិធី​ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ក្រុង​នោះ​ មាន​ចម្ងាយ ​២៦៨ ​គីឡូម៉ែត​ពី​ក្រុង​សេអ៊ូល​ថា៖ ​«ក្នុង​នាម​ជា​ជនជាតិ​កូរ៉េ​ម្នាក់​ ខ្ញុំ​មាន​អារម្មណ៍​គួរ​ឲ្យ​ខ្មាស​យ៉ាង​ខ្លាំង​ នៅ​ពេល​ប្រឈម​មុខ​ការ​ពិត​នៃ​ពាក្យ​សម្តី​មិន​សម​ហេតុផល​ ដែល​បាន​បដិសេធ​ និង​ប្រមាថ​មើល​ងាយ​ ចំពោះ​ចលនា​ប្រជាធិបតេយ្យ​បនីយកម្ម​នៅ​ថ្ងៃ​ទី ​១៨​ ខែ ​ឧសភា ​នោះ នៅ​តែ​ត្រូវ​បាន​គេ​និយាយ​ឮៗ ​ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ​ចិត្ត​ណា​មួយ​នោះ​ឡើយ​»​។​

កាល​ពី​ដើម​ឆ្នាំ​នេះ​ មាន​សមាជិក​សភា ​៣ ​រូប​ ជាមួយ​គណបក្ស​អភិរក្ស​ប្រឆាំង​កូរ៉េ​សេរីភាព​ (LKP)​ បាន​រង​ការ​វាយ​ប្រហារ​ជុំវិញ​ការ​ពិពណ៌នា​ជា​សាធារណៈ​អំពី​ការ​បះបោរ​នៅ​ក្រុង​ក្វាងជូ​ ថា​ជា​កូដកម្ម​មួយ​ ដោយ​មាន​ការ​ទាក់ទង​ជា​មួយ​កូរ៉េ​ខាង​ជើង​ ឬ​ការ​ប្រមាថ​មើល​ងាយ​ដល់​ក្រុម​គ្រួសារ​ព្រាត់ប្រាស​របស់​ក្រុម​ជន​រងគ្រោះ​ទាំង​នោះ​។​

ជាង ​២០ ​ឆ្នាំ​​ហើយ ​លោក ​មូន​ ជេអ៊ីន​ ​បាន​​​ថ្លែង​ថា៖ ​«​យើង​​ឈាន​ដល់​​ការ​ឯកភាព​គ្នា​មួយ​​រួច​ទៅ​​ហើយ​​អំពី​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ ​និង​​ចលនា​​​ប្រជាធិបតេយ្យ​បនីយកម្ម​ក្រុង​​ក្វាងជូ​នៅ​ថ្ងៃទី ​១៨ ​ខែ ​ឧសភា និង​​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ហា​ចម្រូង​ចម្រាស​ផ្លូវ​ច្បាប់​ចប់​សព្វ​គ្រប់​តែ​ម្តង៕ Yonhap/SK