ក្រុង​ស្តុកហូមៈ​ ​តាមរយៈ​​​ដំណើរ​ទស្សនកិច្ច​​ផ្លូវ​​រដ្ឋ​របស់​លោក​ទៅ​កាន់​ប្រទេស ​ហ្វាំងឡង់​ ន័រវែស​ និង​ស៊ុយអែត​ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​មូន​ ជេអ៊ីន ​បាន​ដាក់​​អាទិភាព​កំពូល​ទៅ​លើ​ការ​ពង្រឹង​ភាព​ជា​ដៃគូ ​ដើម្បី​​​​​​ការ​រីក​ចម្រើន​ក្នុង​ភាព​អ្នក​ដឹកនាំ​ថ្មី​​ និង​ទូលំទូលាយ ខណៈ​ប្រទេស​របស់​លោក​ កំពុង​ស្វះស្វែង​រក​យន្តការ​ធ្វើ​ឲ្យ​រីក​ចម្រើន​សេដ្ឋកិច្ច​ថ្មីៗ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤។​

ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​នោះ​បាន​ផ្តល់​​ឱកាស​ឲ្យ​លោក​ មូន​ ជេអ៊ីន ​​ស្វែង​យល់​អំពី​បទ​ពិសោធ​តាម​បណ្តា​ប្រទេស​ Nordic​ (ប្រទេស ​ហ្វាំងឡង់ និង​អ៊ីស្លង់)​​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​រីក​ចម្រើន​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​គ្រប់គ្រង​ពលកម្ម​ និង​​​គោល​នយោបាយ​ ដោយ​លើក​កម្ពស់​សុខុមាលភាព​​ និង​ផ្តល់​អំណាច​ឲ្យ​ស្ត្រី។

ដោយ​បាន​ប្រឈម​មុខ​ជាមួយ​ជម្លោះ​មនោគមន៍វិជ្ជា​នៅ​​ក្នុង​ប្រទេស​ និង​ការ​បន្ត​ភាព​រឹងរូស​របស់​​កូរ៉េ​ខាង​ជើង​នោះ​ លោក ​មូន​ ជេអ៊ីន បាន​ខំ​ប្រឹង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សន្តិភាព ​ដោយ​ផ្តោត​លើ​ប្រជាជន​ និង​ផ្អែក​លើ​ជំនឿ​ទុក​ចិត្ត​នៅ​ឧបទ្វីប​កូរ៉េ។

លោក​ មូន បាន​​ថ្លែង​សុន្ទរកថា​ ​ដោយ​បាន​ធ្វើ​បច្ចុប្បន្នភាព​​នៃ​ទស្សនៈ​​សន្តិភាព​ ​២ ​របស់​លោក គឺ ១ ​នៅ​ក្នុង​ទីក្រុង​​អូស្លូ និង ១ ​ទៀត​​ នៅ​ក្នុង​ក្រុង​​ស្តុកហូម​។

តាមរយៈ​ជំនួប​ក្រុម​មេ​ដឹកនាំ​នៃ ប្រទេស​​ទាំង​នោះ លោក​ហាក់​ដូចជា​បង្ហាញ​​ថា លោក​បាន​សម្រេច​គោល​បំណង​របស់​លោក​។

ក្រោយ​ពី​ជំនួប​ជាមួយ​លោក មូន ជេអ៊ីន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្ត្រី​ន័រវេស Erna Solberg ​បាន​ចង្អុល​បង្ហាញ​ថា ជំនួប​​មួយ​គឺ​ជា​កាតាលិករ​មួយ​សម្រាប់​សកម្មភាព​ជា​ច្រើន​ ​ដើម្បី​ធ្វើ​ឲ្យ​​​​ភាព​ជា​ដៃគូ​កាន់​តែ​ជិតស្និទ្ធ​​​ថែម​ទៀត ហើយ​ជំនួប​នេះ គឺ​ភ័ស្តុតាង​នៃ​ទំនាក់​ទំនង​របស់​កូរ៉េ​ខាង​ត្បូង ​ជាមួយ​ហ្វាំងឡង់ ន័រវែស និង​ស៊ុយអែត៕ Yonhap/SK