ក្រុង​តេ​អេ​រ៉ង់ៈ​ មេ​ដឹក​នាំ​កំពូល​អ៊ី​រ៉ង់​នៅថ្ងៃ​អាទិត្យ​នេះ​ បាន​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​ដំឡើង​ថ្លៃប្រេង​សាំង​ ជាវិ​ធាន​ការ​មួយ​ដែល​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ដោយកំហឹង​នៅ​ក្នុង​ប្រទេស​ដែល​រង​ទណ្ឌ​កម្ម​ជា​ច្រើន​នេះ​។ ​​

លោក​ អាយ៉ាតូ​ឡាហ៍ ​អាលី ខាមេ​ណេ​ បាន​ស្តី​បន្ទោស​ «ក្រុម​មនុស្ស​ខិល​ខូច​»ចំពោះ​ការ​បង្ក​ឲ្យ​មាន​ភាព​ក្រី​ក្រ ​និង​បាន​ថ្លែង​ថា​ កន្លែង​សំខាន់ៗ​ដែល​មានអំពើ​ឃោរ​ឃៅ​នៅ​ក្នុង​ពិភព​លោក​​ប្រឆាំង​នឹង​ពួក​យើង ​អប​អរ​សារ​ចំពោះ​​ភាព​ចលា​ចល​នេះ។ ​​​​​

យ៉ាង​តិច​មនុស្ស​ម្នាក់ ​បាន​ស្លាប់​និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​នៅ​ក្នុង​ការ​តវ៉ា​រយៈ​ពេល​ ២​ ថ្ងៃ ​ដែល​បាន​ឃើញ​ថា ​អ្នក​ជិះ​ម៉ូតូ​បាន​បិទ​ផ្លូវ​ហាយ​វ៉េ​ជាច្រើន​ និង​អ្នក​ដទៃ​ទៀត​បាន​វាយ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​សា​ធារ​ណៈ​នៅ​ក្នុង​ក្រុង​នានា​នៅ​ទូ​ទាំង​សា​ធារ​ណ​រដ្ឋ​អ៊ិ​ស្លាម​នេះ​។

ការ​តវ៉ា​ទាំង​នោះ​ បាន​កើត​ឡើង​ភ្លាមៗ ​ក្រោយ​ពី​សេច​ក្តី​សម្រេច ​ត្រូវ​បាន​ប្រកាស​នៅ​ប៉ុន្មាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ថា​ តម្លៃ​ប្រេង​សាំងនឹង​ត្រូវ​ដំឡើង​ត្រឹម​ ៥០​ ភាគ​រយ​ សម្រាប់​ ៦០​ លីត្រ​ដំបូង​ និង ​៣០០​ ភាគ​រយ​ សម្រាប់​ចំនួន​លើស​ពី​នេះ​ក្នុង​មួយ​ខែៗ​៕ PSA