ក្រុង​សេអ៊ូលៈ​ មេ​ដឹកនាំ​បក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​គណបក្ស​សេរីភាព​កូរ៉េ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្នើសុំ​ឲ្យ​មាន​ការ​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​លោក​ មូន​ ជេអ៊ីន​ ដើម្បី​ពិភាក្សា​បញ្ហា​អំពី​កាតព្វ​កិច្ច​នៃ​ការ​បង់​ពន្ធ​ កាន់​តែ​ច្រើន​ឡើង​របស់​ជប៉ុន​ទៅ​លើ​ការ​នាំចេញ​បច្ចេកវិទ្យា​ទំនើប​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង​។​

លោក​ Hwang Kyo-ahn​ បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​រដ្ឋសភា​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា ​ជប៉ុន​នឹង​មាន​ការ​បន្ធូរ​បន្ថយ​​ចំពោះ​ប្រជាជន​ដែល​គាំទ្រ​ក្រុម​អ្នក​នយោបាយ​ ដើម្បី​ទុក​ឲ្យ​ក្រុម​ថ្នាក់​ដឹកនាំ​របស់​ពួក​គេ​រួមគ្នា​ដោះស្រាយ​វិបត្តិ​មួយ​នេះ​»​ ដោយ​បាន​បន្ថែម​ថា​ អ្វី​ក៏​ដោយ​ លោក​នឹង​ទទួល​យក​ការ​រៀបចំ​កិច្ច​ប្រជុំ​នោះ​ជាមួយ​ប្រធានាធិបតី​ នៅ​ក្នុង​នោះ​មាន​ម្នាក់​ជា ​១ ​ក្រុម ​ប្រមុខ ​៥ ​នាក់ ​ដែល​កំពុង​គ្រប់គ្រង​អំណាច​ និង​សមាជិក​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

លោក​ Lee Hae-chan ​ជា​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​គ្រប់គ្រង​អំណាច​បាន​ស្វាគមន៍​សំណើ​របស់​លោក​ Hwang ​នៅ​អំឡុង​ពេល​ជំនួប​របស់​សមាជិក​ក្រុម​ប្រឹក្សា​កំពូល​របស់​គណបក្ស​។​

លោក​ Lee ​បាន​ថ្លែង​ថា​៖ «​យើង​ស្វាគមន៍​ដំណើ​របស់​លោក​ ដើម្បី​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ ខណៈ​លោក​បាន​អំពាវនាវ​ឲ្យ​ទទួល​យក​ជំនួប​មួយ​ដែល​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​លោក​ប្រធានាធិបតី​ និង​ប្រមុខ​ថ្នាក់​ដឹកនាំ​​បក្ស​ទាំង ​៥ ​នោះ​»​។​

សំណើ​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្រេច​ចិត្ត​របស់​ជប៉ុន​កាល​ពី​ដើម​ខែ​នេះ​ ដើម្បី​ដាក់​កំហិត​ពន្ធ​នាំ​​បច្ចេកវិទ្យា​ទំនើប​ទៅ​​កូរ៉េ​ខាង​ត្បូង​។ ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃទី ​៤​ ខែ ​កក្កដា​ ក្រុមហ៊ុន​ជប៉ុន​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​អាជ្ញាប័ណ្ណ​នីមួយៗ​ ដើម្បី​នាំចេញ​ ឧបករណ៍​ប្រើប្រាស់ ​៣ ​ប្រភេទ ​ក្នុង​ការ​ផលិត​វត្ថុ​ពាក់​កណ្តាល​សម្រេច​ និង​វត្ថុ​​ផ្សេងៗ​ទៀត៕ Yonhap/SK​​