ក្រុងឡាប៉ាស៖ មេដឹកនាំបក្សប្រឆាំងម្នាក់របស់ប្រធានាធិបតីបូលីវី លោក អ៊ីវ៉ូ ម៉ូរ៉ាល់ស៍ កាលពីថ្ងៃពុធបានប្តេជ្ញាចិត្ត នឹងប្រគល់លិខិតលាលែងមួយច្បាប់ទៅឲ្យលោកចុះហត្ថលេខា ដោយបានបង្កើនការដាក់សម្ពាធទៅលើមេដឹកនាំឆ្វេងនិយមមួយនេះជុំវិញការអះអាងថា លោកបានរៀបចំឲ្យមានការបោះឆ្នោតឡើងវិញនោះ។
រយៈពេលជាង ២ សប្តាហ៍ ចាប់តាំងពីលទ្ធផលឆ្នោតបានបង្កឲ្យក្រុមអ្នកតវ៉ាផ្ទុះកំហឹង មេដឹកនាំបក្សប្រឆាំងនៅតំបន់សាន់តាហ្គ្រូស លោក ឡាវីស ហ្វឺរណាដូ បានជិះយន្តហោះទៅកាន់រដ្ឋធានីឡាប៉ាស ដើម្បីបង្ខំឲ្យលោក ម៉ូរ៉ាល់ស៍ ចុះចេញពីតំណែង។
លោក កាម៉ាចូ ដែលបានចូលរួមក្នុងការបោះឆ្នោតនៅទីក្រុងឡាប៉ាស ដោយអតីតប្រធានាធិបតី ចូហ្គ ហ្គៃរ៉ូហ្គា ហើយបានចាញ់បេក្ខជនបក្សប្រឆាំងលោក ការឡូស មីសា បានថ្លែងថា លោកមានគម្រោងនឹងដាក់លិខិតនេះទៅការិយាល័យរដ្ឋាភិបាលរបស់លោក ម៉ូរ៉ាល់ស៍។
ក្រុមអ្នកតវ៉ាបានបិទផ្លូវនានានៅក្នុងទីក្រុងឡាប៉ាស នៅក្នុងនោះមានមជ្ឈមណ្ឌល Avenida Camacho បានបិទ ២-៣ កន្លែង ពីទីស្នាក់ការរដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ព្រះវិហារកាតូលិកដ៏មានឥទ្ធិពលបានព្រមានប្រឆាំង ដោយបើកការប្រកួតប្រជែងជាមួយអំណាចរបស់លោក ម៉ូរ៉ាល់ស៍។
ព្រះវិហារ Sucre Archbishop-Jesus Juarez បានថ្លែងថា៖ «ការស្នើសុំឲ្យលោកប្រធានាធិបតីលាលែងពីតំណែង គឺជាវិធានការយ៉ាងទូលំទូលាយមួយ»។
លោក អ៊ូមបូដស្មាន ណាដៃ ហ្គ្រូស បានថ្លែងថា នៅកណ្តាលទីក្រុងកូចាបាមបា ការប៉ះទង្គិចហិង្សាជាច្រើនលើកបានផ្ទុះឡើង រវាងក្រុមអ្នកគាំទ្រ និងក្រុមប្រឆាំងរបស់លោក ម៉ូរ៉ាល់ស៍ ដោយបានបង្កឲ្យមនុស្ស ២០ នាក់រងរបួស មានមួយចំនួនរបួសយ៉ាងធ្ងន់ធ្ងរ។
លោក ហ្គ្រូស បានថ្លែងថា៖ «យើងមានមនុស្ស ២០ នាក់បានរងរបួស មួយចំនួនក្នុងចំណោមអ្នករបួស គឺស្ទើរស្លាប់ស្ទើររស់»។
ក្រុមគូបដិបក្ខ បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងទីក្រុងជាមួយដុំថ្ម និងដំបង។ អ្នកតវ៉ាខ្លះបានបាញ់ផាវចេញពីកាំភ្លើងបាហ្ស៊ូកាដែលផលិតខ្លួនឯង។ ទីតាំងបក្សលោក ម៉ូរ៉ាលស៍ ត្រូវបានដុតកម្ទេច៕ AFP/SK