ក្រុងហ្សាការតាៈ ក្រុមមន្ត្រី បាននិយាយថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ឥណ្ឌូនេស៊ី​ ដែលដឹកអ្នកដំណើរ ១៨៩ នាក់ និង យានិក បានធ្លាក់ចូលទៅក្នុងសមុទ្រ កាលពីព្រឹក​ថ្ងៃចន្ទ​នេះ រយៈពេល​ប៉ុន្មាន​នាទី​ ក្រោយពីយន្តហោះនោះ​ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ក្រុង ហ្សាការតាវិញនោះ។

យន្តហោះនោះបានបាត់ចេញពីរ៉ាដារយៈពេល១៣នាទីក្រោយពីហោះចេញពីរដ្ឋធានីម៉ាឡេស៊ី បានធ្លាក់ចូលទៅក្នុងមហាសមុទ្រ។

រូបភាពវីដេអូ ត្រូវបានគេថតនៅកន្លែងយន្តហោះនោះធ្លាក់ បានបង្ហាញឲ្យ​ឃើញ​ថា​ មានលេចចេញប្រេងនៅលើផ្ទៃទឹក៕ PSA

ព័ត៌មានពិស្តារអានកាសែតភ្នំពេញប៉ុស្តិ៍