ក្រុង​បេរូតៈ ដោយបាន​ស្វាគម​ន៍​ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​នោះ ក្រុម​យុទ្ធជនបរទេស បាន​សម្រុក​ទៅ​កាន់​ប្រទេស​ស៊ីរី ដើម្បី​ធ្វើ​សង្គ្រាម។ ឥឡូវ​នេះ ក្រុម​ជីហាត​និយម​បរទេស​ប្រឈម​នឹង​ការ​ប្រយុទ្ធ​មួយ​ដើម្បី​បន្ត​កាន់​កាប់​ខេត្ត​អ៊ីដលីប ជាទី​តាំង​ឈរ​ជើង​ចុង​ក្រោយ​របស់​ពួកគេ។

កងទ័ព​ស៊ី​រី ដែល​ត្រូវបាន​គាំទ្រ​ដោយ​រុស្ស៊ី និង​អ៊ីរ៉ង់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​ខេត្ត​នេះ​នៅមុន​វាយ​ប្រហារ​ប្រឆាំង​នឹង​តំបន់ ដែល​កាន់​កាប់​ដោយ​ក្រុម​ឧទ្ទាម​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។

ចាប់តាំងពី​ឆ្នាំ ២០១៥ ខេត្ត​អ៊ីដលីប គឺជា​ទីតាំង​របស់​កង​កម្លាំង​ប្រឆាំង​របប​ស៊ី​រី ក្រុម​ឧទ្ទាម​មិន​ពាក់​ព័ន្ធ​នឹង​សាសនា ក្រុម​អ៊ិស្លាម​និយម និង​ក្រុម​ជីហាដ​និយម​ស៊ីរី ដោយ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អាល់កៃដា និង​សម​ភាគី​បរទេស​របស់​ពួកគេ។

ជន​មិនមែន​ស៊ី​រី​នៅក្នុង​នោះ​មាន​យុទ្ធជន​មកពី​អ៊ូ​ស​បេ​គីស្ថាន ឆេ​ឆេ​នី និង​ជនភាគតិច​អ៊ូហ្គ័រ ដែល​បាន​ទទួល​បទ​ពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​សង្គ្រាម​ដទៃ​ទៀត ប៉ុន្តែ​បន្ទាប់​មក​ធ្វើ​ដំណើរ​ទៅ​ស៊ីរី ដើម្បី​បុព្វ​ហេតុ​នេះ។

ការ​គំរាម​វាយប្រហារ​របស់​របប​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សារ អាល់អាសាដ អាចធ្វើ​ឲ្យ​ពួកគេ​ចាក​ចេញ​ពី​បន្ទាយ រឹង​មាំ​ចុង​ក្រោយ​របស់​ពួកគេ។

Sam Heller អ្នកវិភាគ​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រុម​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​បាន​និយាយថា៖ «ក្នុង​កាលៈ​ទេសៈ​នេះ មនុស្ស ដែល​បាន​ចាក​ចេញ​ពី​បន្ទាយ​នោះ គ្មាន​កន្លែង​ណា​ដែល​ត្រូវ​ទៅ​រស់​នៅ​ទេ»៕