ក្រុង​បាងកក៖ ​យោធា​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នាយកដ្ឋាន​រតនាគារ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ ស្តីពី​ការ​គ្រប់គ្រង​គម្រោង​សុខុមាលភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​ និង​ការ​ប្រើប្រាស់​ដី​រដ្ឋ​ធ្វើ​ពាណិជ្ជកម្ម​ ដើម្បី​ធានា​ឲ្យ​មាន​​​តម្លាភាព​ និង​ការ​អនុវត្ត​​ការ​​​​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​។

អនុស្សរណៈ​យោគយល់ ​(MoU) បាន​ចុះ​​ហត្ថលេខា​កាល​ពី​ថ្ងៃ​ចន្ទ​ នឹង​បើក​ផ្លូវ​ឲ្យ​មាន​ផ្ទេរ​ដី​រដ្ឋ​ និង​ជំនួញ​ពាណិជ្ជកម្ម​ទៅ​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ និង​អនុញ្ញាត​ឲ្យ​ប្រាក់​ចំណូល​ភាគ​ច្រើន​របស់​ពួក​គេ​ ចូល​ទៅ​ក្នុង​ប្រអប់​ប្រាក់​ចំណូល​របស់​​រដ្ឋ​។​

នៅ​ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ ដែល​ស្ថិត​នៅ​ក្រោម​អនុស្សរណៈ​យោគយល់​នោះ​ គឺ​មាន​​ស្ថានីយ​ប្រេង​ឥន្ធនៈ​ជាង ​១០០ ​ដូច​ជា​ ហាង​លក់​រាយ ​ផ្សារ​លក់​របស់​ជជុះ​ ពហុកីឡដ្ឋាន​ប្រដាល់​ ទីលាន​វាយ​កូន​គោល​ ទីលាន​ប្រណាំង​សេះ ​និង​សណ្ឋាគារ​ជា​ដើម​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដី​យោធា​បាន​ចុះ​កិច្ច​សន្យា​ជួល​ដោយ​នាយកដ្ឋាន​រតនាគារ​។​

នាយកដ្ឋាន​រតនាគារ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ហា​ការ​រំលោភ​យក​ដី​របស់​យោធា​​ពី​សំណាក់​ក្រុម​​សាធារណជន​។ ​ហើយ​ការ​កាន់​កាប់​ដី​ខុស​ច្បាប់​របស់​ពួក​គេ​ទាំង​នោះ​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ​នោះ​ ប៉ុន្តែ​យោធា​តម្រូវ​ឲ្យ​បង់​ថ្លៃ​ជួល​ឲ្យ​ស្ថិត​នៅ​ក្រោម​កិច្ច​សន្យា​ជួល​ដី ​ដែល​មាន​​​រយៈពេល ​៣ ​ឆ្នាំ​៕ BKP/SK