ក្រុង​ហ្ស៊េ​រុយ​សា​ឡិមៈ ​យោ​ធា​បាន​ថ្លែង​ថា ​កង​កម្លាំង​អ៊ី​ស្រា​អែល​កាល​ពី​ថ្ងៃ​អា​ទិត្យ​បាន​បាញ់​សម្លាប់​ពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន​ម្នាក់​ បាន​សង្ស័យ​ពី​បទ​បំផ្ទុះ​គ្រាប់​បែក​មួយ​ នៅ​ជិត​ព្រំ​ដែន​តំបន់​ហ្គា​ហ្សា​ នៅ​មុន​ពេល​ការ​ឈូស​យក​សាក​សព​របស់​ជា​មួយ​រថ​យន្ត​ឈូស​ដី​មួយ​។​

​អ្នក​នាំ​ពាក្យ​យោ​ធាបាន​ថ្លែង​ប្រាប់ ​AFP​ ថា៖​«​បន្ទាប់​ពី​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទទួល​ជោគ​ជ័យ​នៅ​ជិត​របង​តំបន់​ហ្គា​ហ្សា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​រថ​យន្ត​ឈូស​ដី​យោ​ធា​អ៊ី​ស្រា​អែល​មួយ​គ្រឿង​ បាន​ឈូស​យក​សាក​សព​ជន​វាយ​ប្រហារ​ម្នាក់​ក្នុង​ចំណោម​ជន​វាយ​ប្រហារ​ចេញ​ពី​ទី​នោះ​។​

​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​យោ​ធា​បាន​ថ្លែង​ថា​ ខ្លួន​ «​បាន​ឃើញ​ភេរ​វករ​ ២​ នាក់​ កំពុង​ចូល​មក​ជិត​របង​សន្តិ​សុខ​ នៅ​ក្នុង​តំបន់​ហ្គា​ហ្សា​ភាគ​ខាង​ត្បូង​ ហើយ​បាន​ដាក់​គ្រឿង​ផ្ទុះ​នៅ​ជិត​របង​ព្រំ​ដែន​របស់​អ៊ី​ស្រា​អែល​»​។​

​សេចក្តី​ថ្លែង​ការណ៍​យោ​ធា​បាន​ឲ្យ​ដឹង​ថា​៖ «​កង​កម្លាំង​អ៊ី​ស្រា​អែល ​បាន​បើក​ការ​វាយ​ប្រហារ​សំដៅ​ទៅ​លើ​ពួក​គេ​ អ្នក​ស្លាប់​នៅ​នឹង​កន្លែង​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​»​៕ SK​