ក្រុងហ្សាការតាៈ​មនុស្ស​យ៉ាងតិច​ម្នាក់ត្រូវបាន​គេរកឃើញ​ស្លាប់ ​និងរាប់រយនាក់ ត្រូវ​បានជ​ម្លៀស​​​ក្រោយពីរញ្ជួ​យដី​កម្លាំង​​ ៧,៣ រុិកទ័រ​​​​​ បានវាយប្រហារ​ប្រជុំកោះ​ Maluku នៅប្រទេស​ ឥណ្ឌា​​នេ​ស៊ី​ ភាគ​ខា​ងកើត​កាលពីថ្ងៃអាទិត្យ។

យោង​តាម​ការ​វាស់​ស្ទង់​ភូគ​ព្ភ​សាស្ត្រ​អាមេ​រិក​ បាន​ឲ្យ​ដឹង​ថា​ រញ្ជួយ​ដី​រាក់ ​បាន​វាយ​ប្រហារ​ប្រហែល​ ១៦៥​ គីឡូ​ម៉ែ​ត្រ​ នៅ​ក្រុង​ Ternate​ ភាគ​និរតី​នៅ​ក្នុង​ខេត្ត​ North Maluku ​នៅ​ម៉ោង​ប្រហែល​ ៦​ និង ២៨​ នាទី​ល្ងាច។

​នៅ​ក្នុង​ស្រុក Halmahera ​ភាគ​ខាង​ត្បូង​តំបន់​ដែល​នៅ​កិត​ចំំណុច​កណ្តាល​នៃ​រញ្ជួយ​ដី​នោះ ​មា​ន​ផ្ទះ​ប្រហែល​ ១៦០ ​ខ្នង​ បាន​រលំ​នៅ​ពេល​រញ្ជួយ​ដី​បាន​កើត​ឡើង​នោះ។ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​នៅ​ក្នុង​មហន្ត​រាយ​នោះ​។ ​

​មន្ត្រី​ទី​ភ្នាក់​ងារ​វាស់​ស្ទង់​គ្រោះ​មហន្ត​រាយ​នៅ​ក្នុង​តំបន់​ លោក Ihksan Subur​ បាន​ប្រាប់​ AFP កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖​ «ជន​រង​គ្រោះ​ត្រូវ​ប៉ះ​ពាល់​ដោយ​បំណែក​ថ្ម ​នៅ​ពេល​ផ្ទះ​របស់​គាត់​ បាន​បាក់​រលំ »។ PSA