ក្រុង​វ៉ាស៊ីនតោនៈ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ​​លោក Mike Pompeo បាន​ស្វាគមន៍ «ការប្តេជ្ញារ​ចិត្ត​យ៉ាងសំខាន់» របស់​ទីក្រុង​ ព្យុងយ៉ាង​ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​អន្តរ​កូរ៉េ​លើក​ទី​បី​ កាលពី​​ថ្ងៃពុធ។

លោក Pompeo បាន​បន្ថែមថា​ ក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ធ្វើការ​ចរចា​លើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង «នៅ​ខែមករា​ឆ្នាំ២០២១»។

ក្នុង​សេចក្ដីថ្លែងការណ៍ លោក Pompeo បាន​ថ្លែងថា​ លោក​បាន​ជួបជជែក​ជាមួយ​ភាគី​ខាង​កូរ៉េខាងជើង​ កាលពី​ព្រឹក​ថ្ងៃ​ពុធ ​និង​បាន​អញ្ជើញលោក​ឲ្យ​ជួបគ្នា​នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក់នៅ​សប្ដាហ៍​ក្រោយ ​​ក្នុងជំនួប​ក្រៅផ្លូវការ​មួយ​របស់ កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍​ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាងជើង​បាន​យល់ព្រម​ថា​ នឹងធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល ​និង​បាន​បិទ​ស្ថានីយ​បាញ់​សាកល្បង​មី​ស៊ី​ល​នៅ​ចំពោះមុខ​ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ​ជាមួយនឹង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ជេ​អ៊ី​ន។

ការអភិវឌ្ឍន៍​នៃ​សំណុំ​រឿង​សំខាន់​លើ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ​គឺ​នៅមានកម្រិត ប៉ុន្តែ​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីអំពី​ការ​រឹតចំណ​ង​មិត្តភាព រ​វា​ង​ប្រទេស​ទាំងពីរ៕ PDN