ក្រុង​ហ្សឺណែវៈ ​រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគី​ស្ថាន ​បាន​ទាម​ទារ​កាល​ពី​ថ្ងៃ​អង្គារ​ ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​បើក​ការ​ស៊ើប​អង្កេត​អន្តរជាតិ​មួយ​ ទៅ​លើ​ស្ថាន​ការណ៍​នៅ​ក្នុង​តំបន់​កាស្មៀរ​របស់​ឥណ្ឌា​ ដោយ​បាន​ព្រមាន​ថា​«​នឹង​មាន​ការ​ប្រល័យ​ពូជ​សាសន៍​»​ មួយ ​អាច​នឹង​កំពុង​កើន​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​កាន់​សាសនា​មុស្លីម​។​

​លោក​ Shah ​Mehmood ​Qureshi ​បាន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ក្រុង​ហ្សឺណែវ​ថា៖ ​«​ប្រជា​ជន​ឥណ្ឌា​បាន​កាន់​កាប់​យក​តំបន់​ Jammu ​និង​កាស្មៀរ​ កំពុង​បង្ក​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​បំផុត​»​ដោយ​បាន​បន្ថែម​ថា​«​ខ្ញុំ​មាន​ការ​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង​ចំពោះ​ការ​លើក​ឡើង​អំពី​ពាក្យ​ប្រល័យ​ពួជ​សាសន៍​នៅ​ទី​នេះ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​និយាយ​អំពី​រឿង​នេះ​»​។​

​ប្រទេស ​ឥណ្ឌា​​ បាន​ធ្វើការ​បង្ក្រាប​ដោយ​យោធា​​ទៅ​លើ​តំបន់​កាស្មៀរ​ ចាប់​ពី​ថ្ងៃទី​ ៥ ​ខែ​ សី​ហា​ ដើម្បី​ទប់​ស្កាត់​ចលាចល​ ខណៈ​ក្រុង​ញូវ​ដែលី​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​នៅ​តំបន់​ស្វយ័ត​ឡើង​វិញ​។​ ប្រព័ន្ធ​ទូរស័ព្ទ​ដៃ​និង​អ៊ីន​ធឺណិត​ ត្រូវ​បាន​កាត់​ផ្តាច់​ស្ទើរ​តែ​ទាំង​អស់​នៅ​គ្រប់​ទី​កន្លែង​។​

​តំបន់​កាស្មៀរ​បាន​ពុះ​ចែក​រវាង​ប្រទេស​ឥណ្ឌា​និង​ប៉ាគី​ស្ថាន​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៤៧​ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​សង្គ្រាម​ទ្រង់​ទា្រយ​ធំ​របស់​ប្រទេស​ទាំង ​២​ និង​ការ​ប៉ះ​ទង្គិច​ច្រើន​រាប់​ពុំ​អស់​រវាង​គូ​សត្រូវ​ស្លាប់​រស់​ប្រដាប់​ដោយ​អាវុធ​នុយ​ក្លេអ៊ែរ​ទាំង​២​នេះ​៕ SK