ក្រុង​សេអ៊ូលៈ ​នៅ​ថ្ងៃ​ពុធ​នេះ​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​លោក Jeong Kyeong-doo ​បាន​ថ្លែង​​ស​ង្កត់ធ្ងន់​​ពី​សារៈ​សំខាន់​នៃ​ការ​រក្សា​ជំហរ​ការ​ពារ​ជាតិ​ឲ្យ​រឹង​មាំ​ ដើម្បី​​គាំទ្រ​ដល់​ដំណើរ​ការ​សន្តិ​ភាព​នៅ​ឧប​ទ្វីប​កូរ៉េ​។​

ដោយ​បាន​ធ្វើ​ជា​អធិ​បតី​ជំនួប​ចុង​ឆ្នាំ​ជា​មួយ​មេ​បញ្ជា​ការជាន់ខ្ពស់​ជាង​ ១៤០​រូប ​នៅ​ទូ​ទាំង​ប្រទេស​ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​រូប​នេះ​ បាន​បញ្ជា​ក់​ថា​ សសរ​គ្រឹះ​ពីរ​នៃ​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​របស់​រដ្ឋា​ភិបាល​គឺ ​សន្តិ​ភាព​ និង​សមត្ថ​ភាព​ការ​ពារ​ជាតិ​ខ្លាំង​បំផុត​។

លោក​ Jeong ​បាន​ថ្លែង​នៅ​ពេល​ចាប់​ផ្តើម​កិច្ច​ប្រជុំ ​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​បរិវេណ​ក្រសួង​ការ​ពារ​ជាតិ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ថា៖ ​«មិន​គួរ​មាន​ការ​ផ្លាស់​ប្តូរ​ចំពោះ​បេសក​កម្ម​ និង​តួនាទី​យោធា​របស់​យើង​ទេ ​ថ្វី​បើ​ភាព​តាន​តឹង​ខាង​យោ​ធា​រវាង​កូរ៉េ​ខាង​ត្បូង ​និង​កូរ៉េ​ខាង​ជើង​ ថយ​កម្តៅ​បន្តិច​ក្តី​ ហើយ​យើង​ចាំ​បាច់​ត្រូវ​បង្កើត​ទំនុក​ចិត្តនៅ​ជួរ​កង​ទ័ពរបស់យើង​​»៕ Yonhap/PSA