ក្រុង​ឌូបៃៈ ​ប្រភព​គាំទ្រ​រដ្ឋាភិបាល ​​បាន​ថ្លែង​ថា ​កង​កម្លាំង​រដ្ឋាភិ​បាល​យេម៉ែន​បាន​គ្រប់​គ្រង​ក្រុង​អាតាក់​កាល​ពី​ថ្ងៃ​សៅរ៍​ រយៈ​ពេល ​២ ​ថ្ងៃ​ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិចគ្នា​​រវាង​កង​កម្លាំង​ស្មោះ​ត្រង់​រដ្ឋាភិ​បាល ​និង​ក្រុម​បំបែក​ខ្លួន​ភាគ​ខាង​ត្បូង​នៅ​ក្នុង​ក្រុង​នៃ​ខេត្ត​ហ្សាប់វ៉ា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់យ៉ាងច្រើន។

​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​ និង​កង​កម្លាំង​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ប្រឹក្សា​ផ្លាស់​ប្តូរ​ភាគ​ខាង​ត្បូង (STC)​ បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​ហ្សាប់វ៉ា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ចុង​ក្រោយ​​បំផុត​។​

​ប្រភព​គ្រូ​ពេទ្យ ​បាន​ថ្លែង​ប្រាប់​ AFP ​ថា​ មនុស្ស​យ៉ាង​តិច​ ១១​ នាក់​បាន​ស្លាប់​។​

​ប្រភព​នោះ ​បាន​ថ្លែង​ប្រាប់​ AFP ​ថា​ ក្រុម​យុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​ចេញ​ពី​កង​កម្លាំង​ពិសេស​ដែល​បាន​បង្កើត​នៅ​ក្នុង​ឆ្នាំ​ ២០១៦​ ដោយ​មាន​ការ​គាំទ្រ​ដោយ​ប្រទេស​ អារ៉ាប់​រួម​នោះ ​«​ត្រូវ​បង្ខំ​ឲ្យ​ដក​ថយ​ទៅ​វិញ​ក្រោយ​ពី​បានចូលទៅ​​កាន់​កាប់​អគារ​រដ្ឋាភិ​បាល​មួយ​ចំនួន​»​ នៅ​ក្នុង​ទី​ក្រុង​អាតាក់​នោះ​»៕ AFP/SK