ក្រុង​បាងកកៈ សេចក្តីសម្រេច​មួយ​ដែល​ត្រូវបាន​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​កាសែត​ភូមិន្ទ បាន​រាយ​ការណ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា របប​យោធា​ថៃ​បាន​សម្រេច​ដក​បម្រាម​ទៅ​លើ​សកម្មភាព​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត​នៅ​ឆ្នាំ ២០១៩ រយៈពេល​ដល់​ទៅ​ជាង ៤ ឆ្នាំ បន្ទាប់​ពី​បម្រាម​នោះ​ត្រូវ​បាន​ប្រកាស​ក្រោយ​រដ្ឋ​ប្រហារ​ចុង​ក្រោយ​បំផុត​នៅក្នុង​ព្រះរាជា​ណា​ចក្រ​នេះ។

វិធានការ​មួយ​នៃ​វិធានការដំបូងៗ របស់​របប​យោធា​ថៃ​ក្រោយពី​រដ្ឋប្រហារ​ដណ្តើម​អំណាច​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤ គឺ​ត្រូវ​ដាក់​ឲ្យ​សកម្មភាព​នយោបាយ​គ្រប់​ប្រភេទ​ទាំង​អស់​ខុស​ច្បាប់ ខណៈ​របប​យោធា​នេះ​ទប់​ស្កាត់​មិន​ឲ្យ​មាន​សកម្មភាព​ប្រឆាំង​នៅ​ក្នុង​ប្រទេសមួយ ដែល​ល្បី​ដ៏​អាសោច ដោយសារ​សកម្មភាព​នយោបាយ​តាម​ដង​ផ្លូវ​នានា ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន។

ប៉ុន្តែ​បម្រាម​នោះ​ត្រូវបាន​ដក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ​ដោយ​ត្រឡប់​ទៅរក​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។

សេចក្តីសម្រេច​មួយ ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅក្នុង​កាសែត​ភូមិន្ទ​បាន​ឲ្យ​ដឹង​ថា ៖ «គ្រប់​បក្ស​នយោបាយ គួរ​តែ​ធ្វើ​យុទ្ធនា​ការ​ឃោសនា ដើម្បី​បង្ហាញ​គោល​នយោបាយ​របស់​ពួកគេ​ចាប់​ពី​ពេល​នេះ​ទៅ»។

របប​យោ​នោះ «បានសម្រេច​កែប្រែ ឬ​លុបចោល​ច្បាប់​ទាំងអស់» ដែល​អាច​រារាំង​យុទ្ធនា​ការ​ឃោសនា​នៅ​មុន​ការ​បោះ​ឆ្នោត​នោះ៕