ក្រុងដា​​ម៉ាសៈ ​រ​បប​ស៊ីរី​ បាន​ចោទ​ប្រកាន់​​ក្រុម​ប្រដាប់​អាវុធ​ពី​បទ​វាយ​ប្រហារ​ឧស្ម័ន​ពុល​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ថប់​ដង្ហើម​ និង​ជំរុញ​ឲ្យ​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋា​ភិបាល​គឺ​រុស្ស៊ី​ ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​សង​សឹក​កាល​ពី​ថ្ងៃ​អាទិត្យ​។ ​

ប្រព័​ន្ធផ្សព្វផ្សាយរ​ដ្ឋ ​​និង​ក្រុម​​ឃ្លាំមើល​ បាន​និយាយ​ថា​ ពល​រដ្ឋ​ស៊ីរី​ប្រហែល​១០០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​ដើម្បី​ព្យាបាល​ផ្លូវ​ដង្ហើម ​ក្រោយ​ពីមា​ន​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​វាយ​ប្រហារ​គីមី​នៅ​ក្នុង​ខេត្ត​អាឡិប​ប៉ូ​ កាល​ពី​ថ្ងៃ​សៅរ៍​។

រុស្ស៊ី​ បាន​ចោទ​ប្រកាន់​ក្រុម​ជីហាដ​និយម​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ឧស្ម័ន​ក្លរីន ​និង​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​លើក​ដំបូង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ​ ទៅ​លើ​ជាយ​ក្រុង​អា​ឡិប​ប៉ូ​​ភាគ​ខាង​លិច​។​

ការ​ចោទ​ប្រកាន់​នោះ​ គឺ​ជា​ការ​ចោទ​ប្រកាន់​ថ្មី​បំផុត​ពី​បទ​វាយ​ប្រហារ​គីមី​នៅ​ក្នុង​សង្រ្គាម​រយៈ​ពេល​ ៧ឆ្នាំ ​ដែល​បាន​ប​ណ្តាល​ឲ្យ​មនុស្ស​ជាង​៣៦​​មឺុន​នាក់​ ស្លាប់​ និង​រាប់​លាន​នាក់​ ខ្ចាត់​ព្រាត់​៕ PSA