ក្រុង​វ៉ា​ស៊ីន​តោនៈ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អា​មេរិក ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អាមេរិកនឹង​បញ្ជូន​គណៈប្រតិភូ​ជាន់​ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ពិភាក្សា​អំពី​ការ​គ្រប់​គ្រង​អាវុធ​ជា​មួយ​ភាគី​រុស្ស៊ី​នៅ​ក្រុ​ងហ្សឺណែវ ​នៅ​ពេលក្រោយ​ក្នុង​សប្តាហ៍​នេះ។

យោងតាម​កាសែត ​New York Times បាន​ឲ្យ​ដឹង​ថា ​លោក​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស ​John Sullivan ​នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​អា​មេ​រិក​ដែល​នៅ​ក្នុង​នោះ​មាន​បុគ្គ​លិក​មក​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​នៃ​មន្ទីរ​បញ្ច​កោណ​និង​ទី​ភ្នាក់​ងារ​ដទៃ​ទៀត​។ ចំណែក​លោក Sergei Ryabkov ​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​រុស្ស៊ី​។

ការ​របប​គ្រប់​គ្រង​អាវុធ​រវាង​ក្រុង​វ៉ា​ស៊ីន​តោន​ និង​ក្រុង​ម៉ូស្គូ​ បាន​ធ្លាក់​ចុះ​​។ ការ​សម្រេច​ចិត្ត​របស់​ក្រុង​វ៉ា​ស៊ីន​តោន​ដក​ខ្លួន​ចេញ​ពី​សន្ធិ​សញ្ញា​កម្លាំង​នុយ​ក្លេ​អ៊ែរ​ចម្ងាយ​មធ្យម ​( INF)​ នឹង​ចូល​ជា​ធរ​មាន​នៅ​ខែ​ក្រោយនេះ​។ ទន្ទឹម​គ្នា​នេះ​ដែរ ​អាមេរិក​បាន​សម្តែង​ការ​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បន្ត​សន្ធិ​សញ្ញា​កាត់​បន្ថយ​អាវុធ​ជា​យុទ្ធ​សា​ស្ត្រ​ថ្មី​ (START) ដែល​នឹង​ផុត​សុពល​ភាព​នៅ​ក្នុង​ឆ្នាំ​ ២០២១ ​ខាង​មុខ​នេះ​៕ Xinhua/PSA