ក្រុង​កាប៊ុលៈ ​មនុស្ស ​២ នាក់​បាន​ស្លាប់​ និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស ​នៅ​ក្នុង​​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ដែល​រលក​នៃ​ការ-​​វាយ​ប្រហារ​គ្រាប់​បែក​ បាន​យក​ក្រុម​ជន​ស៊ីវិល​ជា​គោលដៅ​ នៅ​ក្នុង​នោះ​មាន​រថយន្ត​ក្រុង​​សាកល​វិទ្យាល័យ​ឆ្លង​កាត់​​រដ្ឋធានី​អាហ្វហ្គានីស្ថាន​​ត្រូវ​​​រង​ការ​វាយ​ប្រហារ​​។​

រថយន្ត​ក្រុង ​១ ​គ្រឿង ​បាន​កំពុង​បើក​សំដៅ​ទៅ​កាន់​សាកលវិទ្យាល័យ​ក្រុង​កាប៊ុល​ ជា​ផ្នែក​នៃ​ទីក្រុង​ភាគ​ខាង​លិច​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ បាន​រង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក ​១ ​គ្រាប់​ ដោយ​បង្កើន​ការ​គំរាម​កំហែង​នៅ​ក្រុង​កាប៊ុល​ ជា​ទី​ដែល​ក្រុម​ឧទ្ទាម​ និង​ក្រុម​ឧក្រិដ្ឋ​ជន​ប្រើប្រាស់​មេ​ដែក​ឆក់​ ដើម្បី​បង្កប់​គ្រឿង​ផ្ទុះ​នៅ​ក្នុង​រថយន្ត​។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​Nasrat Rahimi ​បាន​ថ្លែង​ថា ​គ្រាប់​បែក​នោះ​ បាន​បង្កប់​នៅ​ខាង​ក្រោម​រថយន្ត​ក្រុង​។​ លោក​ Nasrat Rahimi ​បាន​បន្ថែម​ថា ​ជា​អកុសល​ណាស់​ ខណៈ​ក្រុម​មនុស្ស​បាន​ប្រញាប់​ប្រញាល់​ទៅ​ជួយ​សង្គ្រោះ​ក្រុម​ជន​រង​គ្រោះ​ ស្រាប់​តែ​គ្រាប់​បែក ​២ ​គ្រាប់​ទៀត​ ដែល​បាន​បង្កៃ​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង​ទៀត​ ក៏​បាន​ផ្ទុះ​ឡើង​ភ្លាមៗ​នោះ​តែ​ម្តង​។​

ក្រុម​រដ្ឋ​អ៊ិស្លាម​ បាន​ចេញ​មក​អះអាង​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។​

របាយការណ៍​ដំបូង​ បាន​និយាយ​ថា​រថយន្ត​ក្រុង​ កំពុង​ដឹក​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ ហើយ​ក្រោយ​មក​អ្នក​នាំពាក្យ​ប៉ូលិស​ក្រុង​កាប៊ុល ​​បាន​ថ្លែង​ថា​ ​និស្សិត​ទាំង​អស់​នោះ​ជិះ​រថយន្ត​ក្រុង​នោះ​​៕ AFP/SK