ក្រុងវ៉ាស៊ីនតោន៖ រ៉ុក្កែតអាមេរិក ១ គ្រាប់ ត្រូវបានបាញ់កាលពីថ្ងៃសៅរ៍ចេញពីទីតាំងបាញ់បង្ហោះ Wallops Flight Facility របស់អង្គការ NASA នៅឆ្នេរភាគខាងលិចនៃរដ្ឋវើជីនៀ ដោយបានដឹកសម្ភារជាមួយនឹងបេសកកម្មផ្គត់ផ្គង់ជាថ្មីរបស់ទីភ្នាក់ងារអវកាសសម្រាប់ស្ថានីយអវកាសអន្តរជាតិ (ISS)។
រ៉ុក្កែត Antares ដែលត្រូវបានផលិតដោយក្រុមហ៊ុន Northrop Grumman ត្រូវបានបាញ់ចេញនៅម៉ោង ៣ និង ២១ នាទីរសៀល ដោយដឹកយានអវកាស Cygnus ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS )។
យោងតាមការផ្សាយបន្តផ្ទាល់របស់អង្គការ NASA បានឲ្យដឹងថា យានអវកាស បានផ្តាច់ចេញពីរ៉ុក្កែតដោយជោគជ័យរយៈពេលប្រហែល ៩ នាទី ក្រោយពីបាញ់បង្ហោះ ដោយហោះទៅតាមគន្លងផ្លូវរបស់វាទៅកាន់ស្ថានីយអវកាស។
យានអវកាស Cygnus ដឹកសម្ភារប្រហែល ៣ ៤០០ គីឡូក្រាម ទៅកាន់ ISS នៅក្នុងនោះមានឧបករណ៍សម្រាស់ធ្វើតេស្តការរីកលូតលាស់ជាលិកា របួសឆ្អឹង និងសម្ភារសម្រាប់កម្ចាត់បាក់តេរី។
ការស៊ើបអង្កេតមួយទៀត នឹងបង្ហាញឲ្យឃើញមីក្រូស្កុបប្រើអេឡិចត្រុងស្កេនរកវត្ថុតូចៗប្រភេទថ្មីដែលអាចថតមើលនៅកន្លែងដឹងពីពេលវេលាជាក់លាក់ និងវាស់វែងទ្រង់ទ្រាយធំតូចនៅស្ថានីយអវកាស។
យោងតាម NASA ឲ្យដឹងថា សមត្ថភាពកំណត់អត្តសញ្ញាណវត្ថុតូចៗ ត្រូវការសម្រាប់ហោះហើរ និងរុករកនៅលើលម្ហអាកាសហួសពីតារាវិថីនៃផែនដីដ៏ទាប (LEO)៕ Xinhua