ក្រុង​វ៉ាស៊ីនតោន៖​ លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​តែងតាំង​មនុស្ស​សំខាន់​​​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​ចំណាប់​ខ្មាំង​ លោក Robert O''Brien​ ជំនួស​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ចូលចិត្ត​សង្គ្រាម​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង ​ខណៈ​ដែល​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​​ឈាន​ចូល​ដល់​ចំណុច​វិបត្តិ​ថ្មី​មួយ។ ​

លោក​ ត្រាំ ​បាន​ប្រកាស​តាមរយៈ​ធ្វីធើរ​ និង​ក្រោយ​មក ​បាន​បង្ហាញ​មុខ​ជាមួយ​លោក​ O''Brien ​នៅ​មុខ​ក្រុម​អ្នក​កាសែត​ ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ជា​ទី​ដែល​លោក​បាន​និយាយ​ថា​ ទីប្រឹក្សា​​នយោបាយ​ការ​បរទេស​ថ្មី​របស់​លោក​ទទួល​បាន «ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់​»។

កាល​ពី​សប្តាហ៍​មុន ​លោក ​ត្រាំ​ បាន​បណ្តេញ​លោក ​ចន ​បូលតុន ជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​ប្រើប្រាស់​កម្លាំង​យោធា​របស់​អាមេរិក​ និង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ដែល​ចូលចិត្ត​នយោបាយ​ការ​បរទេស​​នៅ​ក្នុង​រដ្ឋការ​របស់​លោក​ទៅ​លើ​ប្រទេស ​អ៊ីរ៉ង់​។​

លោក​ Robert O''Brien បាន​ចូល​បម្រើ​ការងារ​ថ្មី​​នេះ ​ដោយ​មាន​ការ​គាំទ្រ​ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស ​ម៉ៃក៍ ​ប៉ុមប៉េអូ​ និង​ក្រុម​សមាជិក​សភា​ជាន់​ខ្ពស់​នៃ​គណបក្ស​សាធារណរដ្ឋ​៕ AFP/PSA​