ក្រុង​កូឡុំបូ៖ ​អ្នក​នាំពាក្យ​របស់​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​ការ​ប្រយុទ្ធ ​ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​រយៈពេល ​៧ ​ខែ​ ក្រោយ​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​​ជន​អ៊ិស្លាម​និយម​ បាន​បង្ក​ឲ្យ​មនុស្ស ​២៦៩ ​នាក់​ស្លាប់​ថា​ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​សម័យ​សង្គ្រាម​នៃ​ប្រទេស ​ស្រីលង្កា ​លោក ​ហ្គោតាបាយ៉ា ​រ៉ាចាប៉ាកសា​​ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី។​

លោក​វវៈសេនីយ៍​ទោ​មាន​វ័យ ​៧០ ​ឆ្នាំ​ទទួល​បាន​សំឡេង​ឆ្នោត​សរុប ​៤៨,២ ​ភាគរយ ​ដោយ​សន្លឹក​ឆ្នោត​ជិត ​៣ ​លាន​សន្លឹក ​ដែល​ត្រូវ​បាន​គេ​រាប់ ​ប៉ុន្តែ​លទ្ធផល​មក​ពី​តំបន់​មាន​ភាគ​ច្រើន​ជា​ជន​ភាគ​តិច​ស៊ីនហាឡា​ជា​មូលដ្ឋាន​គាំទ្រ​សំខាន់​របស់​លោក ​រ៉ាចាប៉ាកសា​ ត្រូវ​បាន​រំពឹង​ថា ​នឹង​លើស​ពី ​៥០ ​ភាគរយ​។

អ្នក​នាំពាក្យ​របស់​លោក ​រ៉ាចាប៉ាកសា ​គឺ​លោក​ Keheliya Rambukwella ​បាន​ថ្លែង​ប្រាប់ ​AFP ថា​៖ ​«យើង​បាន​ទទួល​សំ​ឡេង​ឆ្នោត​ចន្លោះ​ពី ​៥៣ ​ទៅ ​៥៤ ​ភាគរយ​»។ ​

លោក ​Rambukwella ​បាន​ថ្លែង​ថា ​វា​គឺ​ជា​ការ​ឈ្នះ​យ៉ាង​ច្បាស់​។ យើង​សប្បាយ​ចិត្ត​ណាស់​ថា ​លោក ​ហ្គោតា ​​​នឹង​ក្លាយ​ជា​ប្រធានាធិបតី​បន្ទាប់។ ​លោក​នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ស្អែក ​ឬ​ក៏​ខាន​ស្អែក​»។

គូ​ប្រជែង​វ័យ​ក្មេង​របស់​លោក ​គឺ​លោក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​លំនៅឋាន ​សាជីត ​ព្រីម៉ាដាសា ​មាន​វ័យ ​៥២ ​ឆ្នាំ ​ទទួល​បាន​សំឡេង​​គាំទ្រ ​​៤៥,​៣ ​ភាគរយ។ ​លោក​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​​តំបន់​ដែល​មាន​ជន​ភាគ​តិច​តាមិល​ និង​សំឡេង​គាំទ្រ​តិច​នៅ​តំបន់​ដែល​​​មាន​ជន​ភាគតិច​ស៊ីនហាឡា៕ AFP/PSA